សិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការកំណែទម្រង់ការងារវិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងបរិស្ថាន
————————–
ឯកឧត្តម សៅ សុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលា ស្តីពីការ អនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ច ដំណើការ កំណែទម្រង់ ការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃសុក្រ ០៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ វេទិកានេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ (លេខាធិការដ្ឋាន គ.ជ.អ.ប) ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ឋ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុក ជាច្រើនរូប។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការបានលើកឡើងថាៈដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព និងក្នុងគោលដៅនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជា បានបេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ការដឹកនាំ និងគ្រប់គ្រងក្នុងក្របខណ្ឌរដ្ឋបាលសាធារណៈ ទាំងលើរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចឱ្យបាននូវគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ស្របពេលដែលរដ្ឋាភិបាល បានធ្វើកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ក្នុងការចែកអំណាចពីថ្នាក់ជាតិ ជូនដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរមុខងារ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បរួមចំណែក លើកកម្ពស់សោភ័ណភាពក្រុង ស្រុក និងគាំពារសុខមាលភាពសាធារណៈ។

ឯកឧត្តម បានបន្តទៀតថាៈ ដោយឡែកចំពោះមុខងារ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រង សហគមន៍តំបន់ធម្មជាតិ ក្រសួងបានធ្វើប្រតិភូមកម្ម ជូនរដ្ឋបាលក្រុង ស្រុក តាមស្មារតីប្រកាសលេខ ០៣៦ ប្រ.កបស្ថ ចុះ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការ ធ្វើ ប្រតិភូកម្មមុខងារ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជូន រដ្ឋបាលក្រុង ស្រុក និងប្រកាស លេខ ០៣៧ ប្រ.កបស្ថ ចុះ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការធ្វើ ប្រតិភូកម្មមុខងារការគ្រប់គ្រង សហគមន៍តំបន់ ការពារ ធម្មជាតិ ជូនរដ្ឋបាល ឃុំ សង្កាត់ ។ចំពោះមុខងារ ការ ងារ អប់រំបរិស្ថាន និងការងារ ការបញ្រ្ជាបភាពធន់ នឹង អាកាសធាតុ ក្រសួងបរិស្ថានសូមរក្សាជាមុខងារគ្រប់គ្រងសំរាមជូនរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្ត។

គួរបញ្ជាក់ថាៈសិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ លើបញ្ហាប្រឈម និងភាពខ្វះចន្លោះនានា ដែលបានបង្ករការរំាងស្ទះដល់ការអនុវត្ត គោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ នៅថ្នាក់ជាតិ ដើម្បីរិះរកដំណោះស្រាយ និងកាលានុវត្តភាព ជម្រុញឱ្យការអនុវត្ត ប្រព្រឹត្តទៅដោយជោគជ័យ គួបផ្សំ និងសំណូមពរផ្សេងទៀត សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩