ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមពិព័រណ៍ សេដ្ឋកិច្ចសមុទ្រចិន ឆ្នាំ២០១៩

នៅវេលាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម​ អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ ក្រសួង​បរិស្ថាន​ អញ្ជើញទៅចូលរួមកម្មវិធីពិព័រណ៍សេដ្ឋកិច្ចសមុទ្រចិន ឆ្នាំ២០១៩ នៅទីក្រុងស៊ិនចិន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំប្រារព្ធឡើងរយ:ពេល​បី​ថ្ងៃចាប់ថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០១៩ តាមរយៈកិច្ចសហការរវាងក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តក្វាងទុង ក្រោមប្រធានបទស្តីពីការចែករំលែកនូវឱកាសនៃសេដ្ឋកិច្ចស្មើគ្នា ដើម្បីការកសាងអនាគតរួម ដោយត្រូវបានរំពឹងថា នឹងផ្តល់នូវឱកាសធុរៈកិច្ចប្រកបដោយសក្តានុពលសម្រាប់ឧស្សាហកម្ម ដែលមានប្រភពពីសមុទ្រ។ ព្រឹត្តិការណ៍នេះ រៀបចំដោយមានវេទិកាធំចំនួន៣​ គឺ វេទិកាស្តីពីសហគ្រិនភាពក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងវេទិកាស្តីពីកិច្ចអភិវឌ្ឍសមុទ្រនៃតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។

តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម​ រដ្ឋលេខាធិការ នឹងត្រូវចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងថ្លែងសុន្ទរកថា ក្នុងវេទិកាស្តីពីសហគ្រិនភាពក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ដែលនឹងប្រារព្ធឡើង​នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ និងបន្តចូលរួមជាវាគ្មិនក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសនៃការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ឯកឧត្តម​ អ៊ាង​ សុផល្លែត​ នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីចិន លើការជំរុញបន្តនូវកិច្ចសហប្រតិបត្តិការសមុទ្រជាមួយរដ្ឋបាលសាគរចិន និងផ្នែកឯកជន​ ដើម្បីកៀរគរការវិនិយោគ ដែលរួមចំណែកដល់កិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩