ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Pholsena Som រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសឡាវ
ថ្ងៃ អង្គារ, 8 តុលា, 2019ជំនួបពិភាក្សាការងារកម្ពុជា-ឡាវ
………………………..
នៅថ្ងៃទី០៨ ខែតុលាឆ្នាំ ២០១៩នេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Pholsena Som រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសឡាវ។ នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសឡាវ បានសំដែងនូវការ អបអរសាទរចំពោះកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននៅឆ្នាំនេះ។ ឯកឧត្តមក៏បានថ្លែងអំណរអរគុណផងដែរចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា ជាពិសេសការរៀបចំទីកន្លែងកិច្ចប្រជុំ និងការស្នាក់នៅ លើទឹកដីអង្គរខេត្តសៀមរាប ជាតំបន់បេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ឯកឧត្តមបានប្ដេជ្ញានឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ជាពិសេសការយល់ព្រមពិចារណា ចំពោះការរៀបចំនូវអនុស្សារណៈយោគយល់គ្នាដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការបន្ថែម។