ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពបើកវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩ វគ្គប្រកួតដំបូង នាទីស្តីការក្រសួងបរិស្ថាន ជាមួយការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីវិទ្យាល័យចំនួន ១៦ នៅរាជធានីភ្នំពេញ ។
លោកជំទាវ ងិន លីណា អគ្គនាយក អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថានបានរៀបចំ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានចំនួន៣៩លើកហើយ គិតមកដល់ឆ្នាំ២០១៩។ សម្រាប់ឆ្នាំនេះ វេទិកាប្រកួតជជែកពិភាក្សាសម្រាប់សិស្សកម្រិតវិទ្យាល័យ ក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងបន្ថែមដល់សិស្សតាមរយៈការសិក្សាស្រាវជ្រាវមុននឹងចូលរួមប្រកួត និងចែករំលែកនូវចំណេះដឹងទាំងនេះទៅដល់សាធារណៈជនផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា វេទិកាជជែកពិភាក្សាអំពីបរិស្ថានមានសារៈសំខាន់ណាស់ ដើម្បីអប់រំសាធារណជនឱ្យយល់ដឹងអំពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយនានា និងដើម្បីចូលរួមអនុវត្តទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងគោលដៅថែររក្សា ការការពារបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានគួសបញ្ជាក់បន្តថា យុវជនគឺជាអ្នកស្វែងរក បញ្ហា និងផ្តល់ដំណោះស្រាយ ប៉ុន្តែយុវជនពីរ ឬបីក្រុម មិនអាចកែប្រែបញ្ហាដែលកើតមានក្នុងប្រទេសបានទេ គឺត្រូវមានការចូលរួមរបស់សាធារណជនបន្ថែមទៀត ហើយនេះគឺជាគោលដៅចុងក្រោយនៃការអប់រំបរិស្ថាន។ ឯកឧត្តម សង្ឃឹមថាវេទិការថ្ងៃនេះ ក្រុមពិភាក្សាទាំងអស់ នឹងខិតខំ មិនត្រឹមតែដើម្បីជ័យជំនះតែមួយប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពន្យល់ដល់សាធារណជនផងដែរ អំពីបញ្ហាបរិស្ថានដែលកំពុងកើតមាន នៅប្រទេសកម្ពុជា និងផ្លាស់ប្តូរទំលាប់ និងផ្នត់គំនិតមនុស្ស ដើម្បីធានាបានការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩ រៀបចំឡើងជា ០៣វគ្គ និងមានការកំណត់អំពីនីតិវិធីនៃការប្រកួតខុសៗគ្នា។ សម្រាប់វគ្គប្រកួតដំបូងនេះ វេទិកានេះនឹងធ្វើការប្រកួតសម្រាប់សិស្សទាំង១៦ក្រុម តាមរយៈការប្រកួតលើវិញ្ញាសារសំណួរពហុចម្លើយជ្រើសរើស ដើម្បីជម្រុះយកសិស្សចំនួន ០៨ ក្រុមទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត តាមរយៈការរសរសេរអត្ថបទជាលក្ខណៈតែងសេចក្តីបែបពន្យល់ ដើម្បីជ្រើសរើសយកសិស្សចំនួន ០៤ ក្រុមទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការដណ្តើមយកជ័យលាភី តាមរយៈការជជែកពិភាក្សាដេញដោលដោយមានអំណះអំណាង ឬទឡ្ហីករត្រឹមត្រូវ (Debate) ក្នុងការពន្យល់ និងចែករំលែកជាសារអប់រំដល់សាធារណៈជនទូទៅ លើប្រធានបទពាក់ព័ន្ធនឹង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា បដិវត្តន៏ឧស្សាហកម្មទី៤ និងបរិស្ថាន ដែលក្រុមការងារនឹងរៀបចំជម្រាបជូនលំអិតនាពេលក្រោយ ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩