នៅថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគាអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី និរន្តរភាពគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម«ភ្នំគូលែន» ដែលគាំទ្រដោយគម្រោងភាពជាដៃគូកាបូនព្រៃឈើ FCPF-UNDP ដោយមានការចូលរួមពីឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះ និងព័ត៌មានបរិស្ថាន និងមន្រ្តីជំនាញពាក់ព័ន្ធ របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានឃុំ ស្រុកទាំង៤ដែលស្ថិតក្នុងសាស្រ្តភ្នំគូលែន គឺស្រុកស្វាយលើ ស្រុកវ៉ារិន ស្រុកបន្ទាយស្រី ស្រុកសូតនិគមន៍ តំណាងសហគមន៍ អង្គការជាតិ អន្តរជាតិសរុបចំនួន៥៥នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១. ប្រកាសសមាសភាពក្រុមការងារក្នុងការជួយដំណើរការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការប្រើប្រាស់ដីក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម«ភ្នំគូលែន»
២. ស្វែងយល់លើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុតពាក់ព័ន្ធ និងស្ថានភាពនៃការគ្រប់គ្រង និងការប្រឈមនានា សម្រាប់ឧទ្យានជាតិ
៣. ពិនិត្យ និងពិភាក្សាលើយន្តការ និតិវិធី និងយុទ្ធសាស្រ្ត នានា ក្នុងការគ្រប់គ្រង និងការអនុវត្តផែនការសកម្មភាពឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»ដើម្បីធ្វើយ៉ាងណាអោយតម្លៃរបស់ឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម«ភ្នំគូលែន»ស្របតាមតម្លៃរបស់ធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ផលប្រយោជន៍របស់ប្រជាជន និងការប្រើប្រាស់អោយបានសមស្រប ព្រមទាំកំណត់តួនាទីរបស់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីអោយការគ្រប់គ្រងបានត្រឹមត្រូវ ព្រមទាំងគិតគូពីហេដ្ឋារចនាសម័្ពនឧទ្យានជាតិទៅលើវស័យទេសរណ៍ដោយមានប្លង់គោលសម្រាប់អភិវឌ្ឍន៍ក្នុងឧទ្យានជាតិទាំងមូល និងគិតគូដោះស្រាយបញ្ហាប្រឈមនានា។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ក៏ត្រូវបានលើកទឹកចិត្តជូនសមាជិកសមាជិកានៃអង្គសិក្ខាសាលា ធ្វើការពិនិត្យ ពិភាក្សា ពិគ្រោះយោបល់ លើយន្តការនៃការងារជាយុទ្ធសាស្រ្ត ដើម្បីឱ្យដំណើរការរៀបចំកំណត់ និងការបែងចែកតំបន់គ្រប់គ្រង, ផែនការគ្រប់គ្រងការប្រើប្រាស់ដី និងធនធានក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម «ភ្នំគូលែន» ប្រកបដោយតម្លាភាព និងជោគជ័យ។

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩