កិច្ចប្រជុំអន្តរក្រសួងលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈ នៅខេត្ដមណ្ឌលគិរី —————————–
នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសុខសាន្ដ ឃុំស្រែសង្គម និងឃុំអរបួន ស្រុកកោះញែក និង ឃុំពូជ្ឬី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី របស់ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ដមណ្ឌលគីរី និងមន្ទីរបរិស្ថានខេត្ដមណ្ឌលគីរី និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន តំណាងក្រុមហ៊ុន (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន ផងដែរ។
ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
1- អង្គប្រជុំគាំទ្រលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈរបស់ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED
2- ក្រុមហ៊ុនមិនត្រូវប៉ះពាល់ដល់តំបន់ស្នូល និងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃស្រែពក
3- ក្រុមហ៊ុនត្រូវកំណត់ចម្ងាយយ៉ាងតិច ១០០ម៉ែត្រ ពីតំបន់សហគមន៍ ទីសក្ការបូជា ព្រៃអារ័ក្ស និងកន្លែងកប់សពរបស់ជនជាតិដើមភាគតិច
4- ក្រុមហ៊ុនត្រូវកំណត់ចម្ងាយយ៉ាងតិច ១០០ម៉ែត្រ ពីផ្លូវលេខ ១៤១
5- ក្រុមហ៊ុនត្រូវកំណត់ចម្ងាយយ៉ាងតិច ២០០ម៉ែត្រ ពីព្រៃទ្រនាប់អូរ
6- ការចល័តគ្រឿងចក្រចូលក្នុងតំបន់គម្រោងមិនត្រូវប៉ះពាល់លើធនធានព្រៃឈើ ជាពិសេសតំបន់សុវត្ថិភាព ៥០០ម៉ែត្រ ជុំវិញទីតាំងខួងរុករករ៉ែ ទីតាំងការដ្ឋានស្នាក់នៅ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩