នាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន

តួនាទី និងភារកិច្ច
នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានមានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រោងគោល នយោបាយ ផែនការ និងថវិកា លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម រៀបចំឯកសារស្តីពីគោលការណ៍ណែនាំ និងលក្ខណៈ វិនិច្ឆ័យសម្រាប់វាយតម្លៃក្រុមហ៊ុន ដែលស្នើសុំចុះបញ្ជីជាក្រុមហ៊ុនទីប្រឹក្សាសម្រាប់ការ សិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ជំរុញការបង់មូលនិធិទាយជ្ជទានបរិស្ថាន និងមូលនិធិបរិស្ថាន និងសង្គម ក៏ដូចជាសម្របសម្រួល ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីចុះអង្កេត តាមដាន និងពង្រឹងការអនុវត្តផែនការគ្រប់គ្រង បរិស្ថាន ដែលមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានគ្រប់គ្រងវាយតម្លៃហេតុប៉ះពាល់បរិស្ថានមានការិយាល័យចំណុះចំនួន ១០៖
-ការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យនីតិកម្ម
-ការិយាល័យស្រាវជ្រាវ និងបណ្តុះបណ្តាល
-ការិយាល័យចូលរួមសាធារណៈ
-ការិយាល័យមូលនិធិបរិស្ថាន និងសង្គម
-ការិយាល័យពិនិត្យគម្រោងឧស្សាហកម្ម និងសុខាភិបាល
-ការិយាល័យពិនិត្យគម្រោងរ៉ែ និងថាមពល
-ការិយាល័យពិនិត្យគម្រោងកសិកម្ម និងធនធានទឹក
-ការិយាល័យពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍
-ការិយាល័យអង្កេតតាមគម្រោង

អង្គការលេខ

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង