ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះមុខតំណែងថ្មីរបស់ឯកឧត្តម ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា ការផ្តោតលើការស្វែងរកមូលដ្ឋានរួម និងធ្វើការសហការគ្នា គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះថការខិតខំប្រឹងប្រែងរបស់កម្ពុជាយ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់ទៅសកល។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹងសំណល់រឹង ជាអាទិភាពទីមួយ ហើយបញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិករបស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ។
ជាលទ្ធផល ខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើម នេះ រួចហើយ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១០ម៉ឺននាក់ ។ ឯកឧត្តមបានបន្តទៀថា ការអប់រំ និងលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងយុទ្ធនាការនេះ ដោយមានគោលបំណងដាក់បញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាពនិក្លាយទៅជាទម្លាប់ល្អ ក្នុងសង្គម។ ចំណែកអាទិភាពទី២ ទីពីរ គឺការបង្កើតធុងសំរាមអេកូបេតុងសម្រាប់ការប្រើប្រាស់បានយូរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពីផែនការរបស់ លោកប្រធានាធិបតី Macron ដើម្បីធ្វើសន្និសីទនៅទីក្រុង Nice ក្នុងឆ្នាំ 2025 ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែលជាគំនិតនៃការបង្កើត “ស្ថានទូតគ្មានដបប្លាស្ទិក” ។ បន្ទាប់មកទៀត ឯកឧត្តម ក៏បានចែករំលែកព័ត៌មានទាក់ទងនឹងគម្រោងរបស់បារាំងដើម្បីសាងសង់រោងចក្រកែច្នៃឡើង វិញនៅរាជធានីភ្នំពេញ ។ ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកជម្រើស ថង់ ប្លាស្ទីក ដែលមានមូលដ្ឋានលើដំឡូងមី សារៈសំខាន់នៃការបង្ការជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញត្រូវបានលើកឡើង រួមជាមួយនឹងការផ្តល់ឱ្យដើមឈើ ដោយមានគោលដៅសម្រេចបាននូវការកាត់បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។

ជាមួយគ្នានេះ លោកស្រី Boucher នាយិកា ទីភ្នាកងារអភិវឌ្ឍន៍បារាំង AFD ក៏បានចែករំលែកគម្រោងដែលកំពុងដំណើរការនៅកម្ពុជា ហើយក្នុងកិច្ចសហប្រតិបត្តិការបន្ត នឹងជំរុញឱ្យសម្រេចបានទៅតាមផែនការយុទ្ធរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ ពិសេព្រៃ ដោយមានការគាំទ្រជាហិរញ្ញប្បទានពី AFD ។

កិច្ចប្រជុំបានបញ្ចប់ដោយមានការឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ។

     

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)