ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រលើគំនិតផ្តួចផ្តើមថ្មីជាមួយអង្គការ UNESCO រួមមានការលើកកំពស់ជីវភាពប្រជាសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ការចិញ្ចឹម និងការអភិរក្សឃ្មុំព្រៃ ប្រកបដោយចីរភាព និងគម្រោងទឹកក្រោមដីឆ្លងដែន ដើម្បីឆ្លេីយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក Sardar Umar Alam បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងបរិស្ថាន និងអង្គការ UNESCO ក្នុងការពង្រឹងការអភិរក្សជីវមណ្ឌលបឹងទន្លេសាប នៅតំបន់រ៉ាមសារបឹងទន្លេឆ្មា តំបន់រ៉ាមសារស្ទឹងសែន និងការអប់រំផ្សព្វផ្សាយបរិស្ថាន ហើយអង្គការ UNESCO ក៏មានគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ពីមូលនិធិប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCF) លើការគ្រប់គ្រងទឹក ជាមួយក្រសួងបរិស្ថានផងដែរ។

ជាមួយកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានកិច្ចសហការបន្ថែមទៀត លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌនៅកម្ពុជា ការរៀបចំបច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ និងការអភិរក្សជីវៈចម្រុះ រៀបចំដាំស្តារព្រៃលិចទឹកឡើងវិញ និងរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។

សូមជម្រាបជូនថា ជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជានេះ ធ្វើឡើងទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។

 

          

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)