ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោក Supakit Phucharoeunsilp នាយកមជ្ឈមណ្ឌលឧត្តមភាព របស់កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) នៃ SCG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក Supakit Phucharoeunsilp បានរាយការណ៍អំពីសាវតារបស់គម្រោង និងផែនការយុទ្ធសាស្រ្ត ក្នុងការអនុវត្តគម្រោង ដែលសំដៅលើការកែច្នៃសំរាម នៅខណ្ឌដង្កោ ទៅជា RDF ( Refusal Derived Fuel ) ដើម្បីប្រើប្រាស់ ជំនួសឱ្យធ្យូងថ្មប្រមាណ ២០%។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រដល់គម្រោងការងារ របស់ក្រុមហ៊ុន ដែលសមស្របទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលកំពុងឆ្លើយតបយ៉ាងសកម្មលើទិសដៅអាទិភាព ៣ចំណុចនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានយុទ្ធនាការកាត់បន្ថយប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលទទួលបានលទ្ធផលល្អ គួរឱ្យកត់សម្គាល់ ហើយជាគម្រោងនឹងមានផ្តល់រង្វាន់លើកទឹកចិត្ត ដល់ សិស្សានុសិស្ស មានអាវយឺត កន្លាស់អាវ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត ដែលគាំទ្រដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ការប្រែប្រួលអាកាសធាតុ Climate change ក្រសួងនឹងមានផ្តល់ជូនកូនឈើចំនួន ១លានដើមរៀងរាល់ឆ្នាំ ជូនចំពោះប្រជាពលរដ្ឋដែលមានតម្រូវការដើមឈើ និងលើកកម្ពស់អេកូទេសចរណ៍ ដែលក្រសួងបានជំរុញឱ្យសហគមន៍និមួយៗ មានភាព unique ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ លើសពីនេះក្រសួងបានបង្ករឱកាសឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ដើម្បីជំរុញឱ្យប្រជាសហគមន៍ទទួលបានចំណូល ក្នុងទិសដៅអភិវឌ្ឍដោយចីរភាព ៕

         

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)