នាយកដ្ឋាន ជីវៈចំរុះ

តួនាទី និងភារកិច្ច
នាយកដ្ឋានជីវៈចម្រុះ មានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រាងគោលនយោបាយ លិខិតបទដ្ឋាន គតិយុត្ត ផែនការថវិកា សកម្មភាព កម្មវិធី និងគម្រោងនានាសម្រាប់ធានាការការពារ និងការអភិរក្ស ធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ឱ្យមាននិរន្តរភាព និងជីវសុវត្ថិភាព ព្រមទាំងពិនិត្យ តាមដាន វាយតម្លៃ និងធ្វើរបាយការណ៍ជាប្រចាំ។ រៀបចំបង្កើត និងគ្រប់គ្រងព័ត៌មានចំណេះដឹងស្តីពីធនធាន ជិវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជីវសុវត្ថិភាព ក៏ដូចជាផ្សព្វផ្សាយវិធានការនានារបស់រាជរដ្ឋាភិបាល វាយតម្លៃ គ្រប់គ្រង និងឃ្លាំមើលហានិភ័យពាក់ព័ន្ធនឹងការគ្រប់គ្រងចលនាឆ្លងដែននៃសារពាង្គកាយកែ ច្នៃរស់ ដោយសហការជាមួយស្ថាប័នជាតិ វិស័យឯកជន និងគ្រិះស្ថានសិក្សាស្រាវជ្រាវផ្សេងៗ។

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានមានការិយាល័យចំនួន ៧៖
-ការិយាល័យរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យគ្រប់គ្រងព័ត៌មានជីវៈចម្រុះ
-ការិយាល័យគោលនយោបាយជីវៈចម្រុះ និងសម្របសម្រួល
-ការិយាល័យស្រាវជ្រាវ វាយតម្លៃធនធានជីវៈចម្រុះ និងសេវាកម្មអេកូឡូស៊ី
-ការិយាល័យអភិរក្សក្រៅតំបន់
-ការិយាល័យប្រើប្រាស់ និងចែករំលែកផលប្រយោជន៍ពីធនធានពន្ធុ
-ការិយាល័យជីវសុវត្ថិភាព

អង្គការលេខ

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង