Tap 1: អំពីគម្រោង

គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា

ពីខែមករា ឆ្នាំ ២០១៩ ដល់ខែធ្នូឆ្នាំ ២០២០

មូលហេតុកំណើនកាក់សំណល់រឹងនៅក្នុងប្រទេសកម្ពុជា 

សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។

ការចោលសំណល់រឹងនៅទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី ៣១៨,០០០ តោននៅឆ្នាំ ២០០៤ ដល់១.៧ លានតោនក្នុងមួយឆ្នាំនៅឆ្នាំ ២០១៨ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅឆ្នាំ ២០១៩

 

ទីលានចាក់សំរាមទំាងអស់ក្នុងប្រទេសកម្ពុជានឹងមិនអាចបន្តផ្ទុកសំណល់រឹងបានទេ ប្រសិនជាសំណល់រឹងបន្តកើនឡើងក្នុងល្បឿនដូចសព្វថ្ងៃជាពិសេសនៅទីក្រុងធំៗមួយចំនួនដូចជា ក្រុងភ្នំពេញដែលផលិត សំរាម ជាមធ្យម ២,២១៦តោនជារៀងរាល់ថ្ងៃ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ ២០១៨។

សំរាមជាច្រើនអាចកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ

សំរាមក្នុងក្រុងប្រមាណជាង៩០% ត្រូវបានរកឃើញថា មានផ្ទុកសម្ភារៈដែលអាចកែច្នៃបាន ដូចជាកាកសំណល់សេរីរាង្គ (៥៥%) ប្លាស្ទិក (២១%) និងសំណល់ផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ សំរាម ២០% តែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញនាពេលបច្ចុប្បន្ន យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ ២០១៨។ កាក់សំណល់ទំាងអស់ត្រូវបានប្រមូលដោយក្រុមហ៊ុនឯកជន ហើយយកទៅចាក់ចោលនៅទីលានចាក់សំរាម ដោយមិនមានបែងចែកសំណល់សម្រាប់កែច្នៃឡើងវិញ ឬប្រើប្រាស់ឡើងវិញឡើយ។ ហេតុផលចំបងស្តីពីបញ្ហានេះក៏ព្រោះតែចំណេះដឹងរបស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិត លើការអនុវត្តវិធីសាស្រ្តទំាង៤ ក្នុងការកាត់បន្ថយប្លាស្ទិក (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និង កែច្នៃឡើងវិញ) រួមទំាងកម្រិតយល់ដឹងអំពីការកែច្នៃសំរាមឲ្យទៅជាថាមពលអគី្គសនី។

កំណើននៃការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិកក្នុងប្រទេសកម្ពុជា 

សព្វថ្ងៃ ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាកំហុក គិតចាប់តំាងពីការនាំចូលប្លាស្ទិកមក ប្រទេសកម្ពុជាជាង ២៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២, ០០០ ថង់ក្នុងមួយឆ្នាំ។ នៅក្នុងប្រទេសកម្ពុជា  បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩  ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ ក្នុងមួយថ្ងៃ  ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។  កំណើនបរិមាណសំណល់ប្លាស្ទិក បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។

សេដ្ឋកិច្ចចក្រាផ្តល់ដំណោះស្រាយដែលមានភាពច្នៃប្រឌិតមួយសម្រាប់គ្រប់គ្រងសំណល់។ សេដ្ឋកិច្ចចក្រាសំដៅលើប្រព័ន្ធដែលសម្ភារដែលប្រើប្រាស់រួច (ច្រើនជាងសម្ភារដែលប្រើរួចបោះចោល) ត្រូវបានប្រើប្រាស់ ឬ កែច្នៃប្រើប្រាស់ឡើងវិញ ដែលត្រូវបានចាត់ទុកថាជាធនធានដែលមានតម្លៃនៅក្នុងប្រព័ន្ធបិទជិតនេះ។ ប្រសិនបើជាគំនិតនេះត្រូវបានអនុវត្តក្នុងការគ្រប់គ្រងសំណល់ក្នុងប្រទេសកម្ពុជា ជំនួសឲ្យការបោះចោលសំរាម រាល់សំរាមទំាងអស់នឹងត្រូវធ្វើឲ្យក្លាយទៅជា ’ផលិតផលថ្មី ឬ ថាមពលអគ្គីសនី’​  ដែលត្រូវបានប្រើប្រាស់ ឬកែច្នៃប្រើប្រាស់ឡើងវិញ ហើយវានឹងជួយធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។

កាលពីខែ មករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា “ជម្រុញបរិយាកាសដែលអំណោយផលដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា (ហៅកាត់ជាភាសាអង់គ្លេសថា BESD)”។ គោលបំណងមួយ ក្នុងចំណោមគោលបំណងនានានៃគម្រោង BESD គឺប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយសារប្លាស្ទិកនៅកម្ពុជា តាមរយៈវិធីសាស្រ្ត​៤​យ៉ាង 4R (បដិសេធមិនប្រើប្រាស-Refuse កាត់បន្ថយ-reduce ប្រើប្រាស់ឡើងវិញ​-reuse និងកែច្នៃឡើងវិញ-recycle)។ គម្រោងនេះ ទទួលបានថវិកាឧបត្ថម្ភពីប្រទេសស៊ុយអែត និងការគាំទ្របច្ចេកទេសពីអង្គការ UNDP

ជាមួយនឹងគោលដៅជាក់លាក់ គឺដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសារប្លាស្ទិក គម្រោងនេះ អនុវត្តសកម្មភាពចំនួនដូចខាងក្រោម៖

  • ស្រាវជ្រាវពីបញ្ហាប្លាស្ទិក និងស្វែងរកដំណោះស្រាយ
  • រៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការគ្រប់គ្រងប្លាស្ទិកដែលប្រើប្រាស់បានតែម្តងរួចបោះចោល
  • បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមដែលបង្កឡើងដោយប្លាស្ទិក  និងវិធានការក្នុងការកាត់បន្ថយកាប្រើប្រាស់ប្លាស្ទិក
  • កសាងសម្ព័ន្ធភាពជាមួយអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្លាស្ទិក
  • គាំទ្រដល់អាជីវកម្មដែលយកប្លាស្ទិកមកធ្វើការកែច្នៃឡើងវិញ

ដៃគូរក្នុងការអនុវត្តគម្រោង៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) ក្រសួងបរិស្ថាន និងគណៈកម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

Tap 2: ការប្រើប្រាស់ និងផលិតកម្មប្លាស្ទិក

ប្លាស្ទិកមាននៅគ្រប់ទិសទីក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ផលិតកម្មប្លាស្ទិកជាច្រើន ពឹងអាស្រ័យលើធនធានមិនកកើតឡើងវិញ ដូចជា ហ្វូលស៊ីលអ៊ីដ្រូកាបោន សាយឡាលូស ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងប្រេង ជា​ដើម។

ទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបកើនឡើងដល់ ៨,៣ ពាន់លានតោន ស្មើនឹងទម្ងន់ដំរី ១ពាន់លានក្បាល នៅឆ្នាំ២០១៥ ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន ហើយ ៩១% ទៀតត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរីមាណប្រហែលជាជាង ៤០០ លានតោន។

ប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទ ដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ការប្រើប្រាស់យ៉ាងទំលំទូលាយបែបនេះ គឺដោយ​សារ​តែភាពងាយស្រួយរកបាន មានតម្លៃថោក និងភាពជាប់បានយូររបស់វា ក៏ប៉ុន្តែប្លាស្ទិកទំាងនេះបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។

បរិមាណប្លាស្ទិកនឹងកើនឡើងពី ៨,៣ ពាន់លានតោនក្នុងឆ្នាំ ២០១៥ រហូតដល់ ១២ ពាន់លានតោនក្នុងឆ្នាំ ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកនាពេលបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតបែបនេះ។

បញ្ហាធំបំផុតរបស់ប្លាស្ទិក គឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ។  សារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទិចប្លាស្ទិកតូចៗតែប៉ុណ្ណោះ។ កំទិសប្លាស្ទិកទំាងនោះបានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។

 កម្រិតនៃការបំបែកធាតុរបស់ប្លាស្ទិក  

ផលិតផលប្លាស្ទិក រយៈពេល (ឆ្នាំ)
កន្ទុយបារី ១០-១២
ថង់ប្លាស្ទិក ១០-២០
កែវកាហ្វេខ្ចប់យកតាមខ្លួន ៣០
កែវស្នោ ៥០
បំពង់បឺតប្លាស្ទិក ២០០
ប្រដាប់ដាក់ភេសជ្ជៈធ្វើពីប្លាស្ទិក ៤០០
ដបប្លាស្ទិក ៤៥០
កែវប្លាស្ទិក ៤៥០
កន្ទបកូនក្មែងដែលប្រើប្រាស់ហើយចោល ៥០០
ច្រាសដុសធ្មេញជ័រប្លាស្ទិក ៥០០
ខ្សែសន្ទូចជ័រប្លាស្ទិក ៦០០
សំឡីអនាម័យ ៥០០-៨០០

 

Tap 3: ផលប៉ះពាល់នៃប្លាស្ទិក

១.​ ការបំពុលដោយប្លាស្ទិក បង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានរបស់យើង 

សំណល់ប្លាស្ទិកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានជុំវិញ ជីវជម្រុះ សុខភាពមនុស្ស ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស។

បង្កឲ្យមានទឹកជំនន់ដែលផ្តល់ផលវិបាក និងការខូចខាតធ្ងន់ធ្ងរ៖ 

សំណល់ប្លាស្ទិកអាចបង្កឲ្យមានទឹកជំនន់ ដោយសារតែវាធ្វើឱ្យស្ទះផ្លូវទឹក និងស្ទះលូទឹកស្អុយ និងប្រព័ន្ធបង្ហូរទឹក ដូចក្នុងករណីទឹកជំនន់នៅប្រទេសបង់ក្លាដែស។ កាលពីឆ្នាំ ២០០២ ប្រទេសបង់ក្លាដែស ក្លាយជាប្រទេសទី ១ នៅក្នុងពិភពលោក ដែលដាក់បម្រាមមិនឲ្យប្រើប្រាស់ថង់ប្លាស្ទិក ក្រោយពេលដែលថង់ប្លាស្ទិកធ្វើឱ្យស្ទះប្រព័ន្ធលូពេលគ្រោះទឹកជំនន់ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះ។

ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិក បង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួរ ជីវចម្រុះ និងមនុស្ស៖ 

បច្ចុប្បន្ននេះ សំរាមភាគច្រើននៅក្នុងសមុទ្ររបស់យើង គឺសំរាមប្លាស្ទិក។ ជារៀងរាល់ឆ្នាំ​ប្លាស្ទិក​ប្រមាណ ៨ លានតោន ហូរចូលទៅក្នុងសមុទ្រ ស្មើនឹងឡានដឹកសំរាមធំមួយពេញ រៀងរាល់មួយនាទីម្ដង។

សំណល់ប្លាស្ទិកក្នុងពិភពលលោកប្រមាណ ៩០% ត្រូវហូរចូលទៅក្នុងសមុទ្រតាមរយៈទន្លេធំៗចំនួន ១០។ ទន្លេចំនួន ៨ ក្នុងចំណោមទន្លេទាំង ១០ នេះ គឺឋិតនៅអាស៊ី ដែលក្នុងនោះ ទន្លេមួយ គឺទន្លេមេគង្គ។ ប្លាស្ទិកផ្លាស់ទីពីដីទៅក្នុងទន្លេ ដោយសារការបោះចោលទៅក្នុងទន្លេ ឬតាមរយៈខ្យល់បក់ ហើយចុងក្រោយ វាធ្លាក់ចូលទៅក្នុងសមុទ្រ។

នៅតំបន់សមុទ្រ ថនិកសត្វ ត្រី និងបក្សីជាច្រើន រងផលប៉ះពាល់ ដោយសារការស៊ីប្លាស្ទិក ឬជាប់ទាក់នឹងប្លាស្ទិក។ កន្លងមក មានសត្វសមុទ្រជាប់ទាក់នឹងសម្ភារប្លាស្ទិកចំនួនជាង ៣៤៤ករណី ដែលត្រូវបានរាយការណ៍។ ជារៀងរាល់ឆ្នាំ មានបក្សីសមុទ្រចំនួនជាង ១ លានក្បាល និងសត្វសមុទ្រ ចំនួន១០០.០០០ ក្បាលបាត់បង់ជីវិត ដោយសារច្រឡំស៊ីប្លាស្ទិកជាចំណី។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម ក៏រងប៉ះពាល់ដោយសារទទួលរងការសឹករិចរិល និងការខូចខាតបង្កឡើងដោយសារឧបករណ៍នេសាទដែលធ្វើពីប្លាស្ទិកផងដែរ។

២. ការបំពុលដោយសារប្លាស្ទិក បង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់យើង 

 

ប្លាស្ទិកចូលទៅក្នុងខ្លួនរបស់មនុស្ស តាមរយៈត្រីដែលយើងបរិភោគ 

ប្លាស្ទិកភាគច្រើននៅក្នុងសមុទ្រ បំបែកធាតុបន្តិចម្តងៗជាកម្ទេចតូចៗ ដែលមានប្រវែងក្រោម ៥ មីលីម៉ែត្រ ដែលគេហៅថា “មីក្រូប្លាស្ទិក

បក្សី និងត្រីជាង ៩០% ត្រូវបានគេរាយការណ៍ថា មានផ្ទុកកំទិចប្លាស្ទិកតូចៗក្នុងពោះរបស់វា។ សារធាតុពុលទាំងនេះ កើនឡើងបន្តិចម្តងៗ និងហូរចូលមកក្នុងសង្វាក់អាហារពីត្រីទៅមនុស្ស។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ បង្ហាញថា ខ្លួនមនុស្សដែលត្រូវបានពិនិត្យទាំង ១០ នាក់ សុទ្ធតែមានផ្ទុកមីក្រូប្លាស្ទិក។ ខណៈពេលផលប៉ះពាល់ដែលបង្កឡើងដោយសារប្លាស្ទិកមិនទាន់ត្រូវបានគេដឹងនៅឡើយ ការប្រមូលផ្ដុំសារធាតុគីមីបន្តិចម្តងៗក្នុងមីក្រូប្លាស្ទិកនេះ អាចបង្កបញ្ហានាំឱ្យអន្តរាយដល់សុខភាពនៅក្នុងរយៈពេលវែង។ ដោយសារតែប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានៅទីជនបទជាង ៦០% បរិភោគត្រីតសម្រាប់ទទួលបានប្រូតេអ៊ីន នេះគឺជាបញ្ហាមួយដ៏មានសារៈសំខាន់។

ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផង

ជារឿយៗ នៅកម្ពុជា ប្លាស្ទិកត្រូវបានគេយកទៅដុតចោល។

ប្លាស្ទិកដែលត្រូវបានគេដុត ក៏បង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះថាវាបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។ នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កជំងឺមហារី។  ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនោះបានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ។

៣. ការចំណាយសេដ្ឋកិច្ចខ្ពស់ សម្រាប់សម្អាតការបំពុលដែលបង្កឡើងដោយប្លាស្ទិក

ការខូចខាតដល់សេដ្ឋកិច្ច ដែលបង្កឡើងដោយសំណល់ប្លាស្ទិកមានទំហំធំធេង។ នៅពេលដែលប្លាស្ទិកត្រូវបានចោលទៅក្នុងសមុទ្រ វាបង្កការខូចខាតដល់ជីវិតសត្វដែលរស់នៅក្នុងសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីដែលទាមទារឱ្យមានការធ្វើអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីសម្អាត ហើយការសម្អាតបែបនេះត្រូវការចំណាយដ៏ខ្ពស់។

ប្លាសិ្ទកមួយចំនួន មិនងាយយកមកធ្វើការកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញឡើយ  ហើយការសម្អាត ប្លាស្ទិកដែលប្រើប្រាស់បានតែម្តងរួចបោះចោលនៅក្នុងបរិស្ថាន ត្រូវការការចំណាយខ្ពស់ និងការប្រើប្រាស់ធនធានដ៏ច្រើន។ ការខូចខាតផ្នែកសេដ្ឋកិច្ចសរុប ដែលបង្កមកលើប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់ពិភពលោកដោយសារប្លាស្ទិក កើនឡើងដល់យ៉ាងហោចណាស់ ១៣ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ផ្ទុយទៅវិញសំរាមប្លាស្ទិកអាចក្លាយជាវត្ថុមានតម្លៃក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើង តាមរយៈការអនុវត្តសេដ្ឋកិច្ចចក្រា ដោយការកែច្នៃសំរាមប្លាស្ទិកទំាងនោះឲ្យទៅជាថាមពលអគ្គីសនី សម្ភារប្រើប្រាស់ឡើងវិញ និងកាត់បន្ថយការចំណាយក្នុងការទិញសម្ភារប្លាស្ទិកថ្មី។

៤. ប្រភេទប្លាស្ទិកផ្សេងៗ ដែលមានកម្រិតអាច ឬ មិនអាចកែច្នៃប្រើប្រាស់ឡើងវិញ 

ប្លាស្ទិកត្រូវបានបែងចែកជា ៧ ប្រភេទ ៖  ប្លាស្ទិកមួយចំនួន ងាយស្រួលកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ ខណៈពេលដែលប្លាស្ទិកប្រភេទមួយចំនួនទៀត មិនងាយស្រួលយកមកកែច្នៃ ឬមិនអាចកែច្នៃបាន។

ល.រ ឈ្មោះប្លាស្ទិក ឧទាហរណ៍ អាចកែច្នៃបានឡើងវិញបានដែរឬទេ
ប៉ូលីអេអ៊ីលែន តេរ៉ែតហាលេត (Polyethylene Terephthalate)(PETE or PET) ដបទឹកដែលប្រើប្រាស់បានតែម្តង, កំប៉ុងភេសជ្ជៈ ដបដាក់ទឹកស្អាត និងដបដាក់ទឹកផ្លែឈើ បំពង់បឺត…។ល។ អាច
ប៉ូលីអេអ៊ីលែនដែលមានដង់ស៊ីតេខ្ពស់ (High-Density Polyethylene) (HDPE) ដបទឹកដោះគោ ដបសាប៊ូ ថង់ដាក់គ្រឿងទេស ប្រដាប់ក្មេងលេង កំប៉ុងដាក់ទឹកផ្លែឈើ កំប៉ុងសាប៊ូ និងលេបន្ទន់សក់ ថង់ដាក់សំរាម ដបសាប៊ូ  កំប៉ុងប្រេងម៉ាស៊ីនម៉ូតូ​។ល។ អាច
ប៉ូលីវីនីល ក្លរាយដ៍ (Polyvinyl Chloride) (PVC) ថង់ដាក់គ្រឿងទេស ស្បែកជើង ចម្រឹងបង្អួច  បំពង់លូ ក្បឿង  បំពង់បង្ហូរទឹក ស៊ីហ្វុង​។ល។ អាច ប៉ុន្តែត្រូវទាក់​ទង​ទៅកាន់អ្នកកែច្នៃ
ប៉ូលីអេអ៊ីលែនដែលមានដង់ស៊ីតេទាប (Low-Density Polyethylene) (LDPE) ថង់ខ្ចប់សាំងវ៉ិច ថង់ដាក់គ្រឿងទេស ថង់ដាក់អាហារកក កំប៉ុង គម្របកំប៉ុងដែលអាចបត់បាន cling wrap …។ល។ អាច ប៉ុន្តែត្រូវទាក់​ទង​ទៅកាន់អ្នកកែច្នៃ
ប៉ូលីអេអ៊ីលែន (Polypropylene ) (PP) កន្ទបទារកធ្វើពីជ័រ កំប៉ុងទឹកដោះគោជូរ គម្របដប ពែង និងចានដែលប្រើហើយចោល កំប៉ុងដាក់ទឹកក្តៅ គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ …។ល។ មិនអាច
ប៉ូលីអេអ៊ីលែន (Polystyrene) ឬស្នោ (PS) ពែងកាហ្វេដែលប្រើហើយចោល ប្រអប់ដាក់អាហារធ្វើពីជ័រ ស្នោសម្រាប់វេចខ្ចប់ ស្លាបព្រាកាំបិតធ្វើពីជ័រ កញ្ចប់ សណ្ដែកដី …។ល។ មិនអាច
ប្លាស្ទិកផ្សេងទៀត(ដូចជា ប៉ូលីកាបោនណេត (polycarbonate), ប៉ូលីឡាក់ថាយ (polylactide), អាក្រីលីក(acrylic), អាក្រីលុននីត្រាយ ប៊ុតាឌៀន (acrylonitrile butadiene), ស្ទីរ៉ែន (styrene), ហ្វាយបឺក្លាស(fiberglass), និងនីលូន (nylon)) ស៊ីឌី និងឌីវីឌីធ្វើពីជ័រ ដបទារក ដបទឹកធំៗដែលអាចដាក់ទឹកបានច្រើនលីត្រ ប្រអប់ដាក់ថ្នាំ វ៉ែនតា … ។ល។ មិនអាច

 

Tap 4: វិធីសាស្រ្តទំាង៤ ដែលអាចកាត់បន្ថយប្លាស្ទិក

ដំណោះស្រាយដែលល្អបំផុត ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការផលិតសំណល់ គឺត្រូវប្រើប្រាស់យុទ្ធសាស្រ្ត 4Rs+១៖

១. បដិសេធមិនប្រើប្រាស់ (Refuse)រាល់ប្លាស្ទិកដែលប្រើបានតែម្តងទាំងអស់ ដូចជា បំពង់បឺត កែវ ថង់ ដប ប្រអប់ស្នោដាក់អាហារ ដែលធ្វើប្លាស្ទិក

២. កាត់បន្ថយ (Reduce)ធ្វើការសម្រេចចិត្តទិញដែលមិនប៉ះពាល់ដល់បរិស្ថាន មុនពេលទិញផលិត​ផល​ប្លាស្ទិក

៣. ប្រើប្រាស់ឡើងវិញ (Reuse)ប្រើប្រាស់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី

៤. កែច្នៃ (Recycle)កែច្នៃ និងចោលប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ ជានិច្ចកាលត្រូវប្រើធុងសំរាម

រំឭកឡើងវិញ (Remind)រំឭកអ្នកដទៃទៀត អំពីភាពចាំបាច់ក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត 4R និងការធ្វើសកម្មភាពដើម្បីកាត់បន្ថយប្លាស្ទិក

 

Tap 5: ចូលរួមដើម្បីកាត់បន្ថយប្លាស្ទិក 

តើអ្នកអាចធ្វើអ្វីបានខ្លះ ក្នុងការរស់នៅប្រចំាថ្ងៃរបស់អ្នកក្នុងការចូលរួមកាត់បន្ថយប្លាស្ទិក?

បញ្ហាប្លាស្ទិកនឹងត្រូវបានដោះស្រាយលុះត្រាតែមានការចូលរួមពីអ្នកទំាងអស់គ្នា។ ខាងក្រោមនេះជាវិធីយ៉ាង ដែលអ្នកអាចចូលរួមកាត់បន្ថយប្លាស្ទិកជារៀងរាល់ថ្ងៃ

១. យកថង់ដែលអាចប្រើប្រាស់ឡើងវិញ ឬថង់បរិស្ថានតាមខ្លួនសម្រាប់ទិញទំនិញ ឬវេចខ្ទប់អាហារ

២. យកដបទឹកដែលអាចប្រើប្រាស់ឡើងវិញតាមខ្លួនជានិច្ច

៣. យកដប/កែវខ្លួនឯងមកប្រើប្រាស់ជាប្រចាំ

៤. ប្រើប្រាស់បំពង់បឺត ឬកំបិត ស្លាបព្រា សម ធ្វើពីសារធាតុដែលអាចរលាយក្នុងបរិស្ថាន

៥. វេចខ្ចប់អាហាររបស់អ្នក ដោយប្រើប្រាស់ប្រអប់ដែលប្រើប្រាស់ឡើងវិញ ឬសម្ភារមិនមែនប្លាស្ទិក

៦. ចៀសវាងទិញអាហារ ឬម្ហូបដែលវេចខ្ចប់ថង់ប្លាស្ទិកច្រើន

៧. បំពេញម្សៅសាប៊ូឡើងវិញនៅកន្លែងលក់ ដោយមិនបាច់ទិញដបសាប៊ូថ្មី

៨. ហ៊ាននិយាយ៖ ប្រាប់ទៅក្រុមហ៊ុន ភោជនីយដ្ឋាន និងសូម្បីតែមិត្តភក្តិរបស់អ្នកឱ្យដឹងថា អ្នកមិនចង់ប្រើប្រាស់ផលិតផលប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្តងនោះឡើយ

តើអ្នកចង់ចូលរួមកាត់បន្ថយប្លាស្ទិកក្នុងសហគមន៍របស់អ្នកបន្ថែមទៀតទេ? ខាងក្រោមនេះជាតារាងឈ្មោះអង្គការនានាដែលសកម្មក្នុងការពិភាក្សាអំពីបញ្ហាប្លាស្ទិក

Plastic Free ក្នុងប្រទេសកម្ពុជា: https://plasticfreecambodia.com

Refill Asia កំពុងធ្វើការជាមួយអង្គការ និងស្ថាប័នផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងការបំពុលប្លាស្ទិក។ សុមចូលទៅកាន់ https://refillasia.com

តើអ្នកអាចទិញទំនិញនៅកន្លែងណាដែលមិនមានប្រើប្រាស់ប្លាស្ទិក

នៅBabel Eco Shop Refill  អ្នកអាចយកដប ឬ ប្រអប់របស់អ្នកទៅកាន់ហាងនេះដើម្បីបំពេញសាប៊ូ ថ្នាំអប់សក់ សាប៊ូដុសខ្លួន ឡេលាបខ្លួន សាប៊ូបោកខោអាវ សាប៊ូលាងចាន ឬ ថ្នំាលាបការពារមូស ជំនួសឲ្យការទិញដបសាប៊ូថ្មី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.facebook.com/babelecoshoprefill/

ប្រសិនបើអ្នកត្រូវការបំពង់បឺតដែលអាចប្រើប្រាស់ឡើងវិញបានដូចជា បំពង់បឺតឬស្សី ឬ បំពង់បឺតធម្មជាតិ ១០០% សូមចូលទៅកាន់ http://www.suckonthat.com/2018/

ប្រសិនបើអ្នកកំពុងប្រកបរបរអាជីវកម្មនានា ហើយត្រូវការថង់បរិស្ថាន សូមចូលទៅកាន់ Only One Planet ដែលផ្តល់ជូនផលិតផលបរិស្ថានជាច្រើនសម្រាប់អាជីវកម្ម ឬការប្រើប្រាស់ផ្ទាល់ខ្លួន។ សូមចូលទៅកាន់ https://onlyoneplanetkh.com/

សម្រាប់ជម្រើសផ្សេងទៀតក្នុងការទិញថង់បរិស្ថាន អ្នកអាចពិនិត្យនៅ Cleanbodia. ថង់បរិស្ថានរបស់ហាងនេះធ្វើពីដំឡូងឈើ ឬសបន្លែ នៅទូទំាងទ្វីបអាស៊ីអាគ្នេយ៏។ ថង់ ឬ កាបូបធ្វើពីដំឡូវឈើត្រូវការពេលតិចជាង៥ ឆ្នំាក្នុងការរលាយនៅក្នុងដី។ សូមចូលទៅកាន់ https://www.cleanbodia.com/

 

Tap 6: សកម្មភាពកំពុងធ្វើ 

ស្រាវជ្រាវពីបញ្ហាប្លាស្ទិក និងស្វែងរកដំណោះស្រាយ 

  • ស្រាវជ្រាវលើការប្រើប្រាស់ និងបោះចោលប្លាស្ទិក ហើយនឹងប្រភពនៃការបំពុលប្លាស្ទិកនៅក្នុងសមុទ្រ
  • ការវាយតម្លៃផលប៉ះពាល់ និងប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជាលេខ ១៦៨
  • យតម្លៃទៅលើភាពជោគជ័យនៃការហាមការប្រើប្រាស់បំពង់បឺតប្លាស្ទិក និងប្រអប់ស្នោដាក់អាហារ ហើយនិងសិក្សាលើសម្ភារៈដែលអាចជំនួសបាន

បង្កើតបទបញ្ញាត្តិលើការប្រើប្រាស់ប្លាស្ទិកតែម្តងរួចបោះចោល 

  • ផ្តល់អនុសាសន៍សម្រាប់ធ្វើឲ្យអនុក្រឹត្យលេខ ១៦៨ស្តីអំពីការគ្រប់គ្រងថង់ប្លាស្ទិកឲ្យមានការអនុវត្តកាន់តែប្រសើរឡើង
  • បង្កើតអនុក្រឹត្យថ្មីស្តីអំពីការហាមប្រើប្រាស់បំពង់បឺតប្លាស្ទិក និងប្រអប់ស្មោរដាក់អាហារ

បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមដែលបង្កឡើងដោយសារប្លាស្ទិក  និងវិធានការដែលចាំបាច់

  • បង្កើតគម្រោងផ្សព្វផ្សាយ និងសម្ភារៈផ្សព្វផ្សាយនានាសម្រាប់ក្រសួងបរិស្ថាន
  • ធ្វើយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយប្លាស្ទិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និង សកម្មភាពផ្សព្វផ្សាយខាងក្រៅ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងប្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ
  • លើកកម្ពស់ការអនុវត្តរបស់ក្រសួងបរិស្ថានក្នុងការបឈ្ឈប់ការប្រើប្រាស់ប្លាស្ទិកតែម្តងរួចបោះចោល ធ្វើជាគំរូដល់ស្ថាប័នដទៃ

កសាងសម្ព័ន្ធភាពអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយប្លាស្ទិក

  • UNDP ជួយដល់ក្រសួងបរិស្ថាននៅក្នុងការកសាងភាពជាដៃគូជាមួយរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងយុវជនលើការកាត់បន្ថយប្លាស្ទិក
    • ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាបនឹងបង្កើតវិធានការបទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់ប្លាស្ទិកតែម្តងរួច បោះចោល និង ជំរុញការកែច្នៃប្លាស្ទិកប្រកបដោយភាពច្នៃប្រឌិត និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
    • សកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងបដិសេធ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
    •  ស្ថាប័នឯកជននឹងគាំទ្រការកែច្នៃប្លាស្ទិក និងកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គីសនី

គាំទ្រដល់អាជីវកម្ម គម្រោង ឬ គំនិតច្នៃប្រឌិតថ្មីៗ ដែលយកប្លាស្ទិកមកធ្វើការកែច្នៃឡើងវិញ

  • បង្កើតការអនុវត្តវិធានការថវិកាគោលដៅសម្រាប់សំណល់ប្លាស្ទិក សិរីរាង្គ និងសំណល់ផ្សេងៗ
  • គំាទ្របច្ចេកទេសទៅលើអាជីវកម្មដែលមានគំនិតច្នៃប្រឌិត ក្នុងការកែច្នៃសំណល់ក្នុងប្រទេសកម្ពុជា