នារសៀលថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ ដែលមានសមាសភាពមន្រ្តីចូលរួមចំនួន២៤នាក់ ស្រី៤នាក់។ គោលបំណងរបស់កិច្ចប្រជុំនេះគឺបូកសរុបរបាយការណ៍ប្រចាំខែ វឌ្ឍនៈភាពការងារនិងទិសដៅបន្តសម្រាបខែបន្ទាប់ មួយវិញទៀតគឺដើម្បីរឹតបន្តឹងភាពស្និតស្នាលនិងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ។ ជាមួយគ្នាផងដែរឯកឧត្តមក៏បានសាកសួរទៅមន្ត្រីនៅតាមការិយាល័យនីមួុយៗអំពីបញ្ហាដែរប្រឈម និងស្វែងរកដំណោះស្រាយ។
នៅថ្ងៃដដែលនោះ បន្ទាប់ពីពិធីប្រជុំសំណេះសំណាលជាមួយមន្ត្រីរួចមក ឯកឧត្តម រ័ត្ន វិរៈ បានបន្តដឹកនាំកិច្ចប្រជុំរវាងមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការWWF ក្នុងគោលបំណង ស្វែងយល់ពីវឌ្ឍនៈភាព និង សហប្រតិបត្តិការការងារបន្ត ដែលផ្តោតទៅលើដែនជម្រកសត្វព្រៃពីរ គឺដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងដែនជម្រកសត្វព្រៃសំបូរ អំពីបញ្ហាប្រឈម និងការលំបាករបស់មន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅដែនជម្រកសត្វព្រៃព្រែកប្រសព្វ និង ដែនជម្រកសត្វព្រៃសំបូរ។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទះ រលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងពេលវេលា របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការការពារធនធានធម្មជាតិក្នុងតំបន់ការពារ របស់ខ្លួនសម្រាប់បុព្វហេតុបរិស្ថាន។ជាចុងក្រោយឯកឧត្តមបានលើកទឹកចិត្តអោយមានកិច្ចប្រជុំជាមួយគ្នាជាប្រចាំខែ រវាងថ្នាក់ដឹកនាំមន្ទីរ ជាមួយមន្រ្តីក្រោមឱវាទ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់