ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រុមការងារក្រសួងបរិស្ថានដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការចរចារគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ»

21

នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូក្រុមការងារក្រសួងបរិស្ថានដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការចរចារគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូធនាគារពិភពលោក សរុបចំនួន ៤២នាក់ នៅការិយាល័យធនាគារពិភពលោករាជធានីភ្នំពេញ។ ការចចារគម្រោងនេះបានផ្តោតសំខាន់ទៅលើការពិនិត្យលើ (១)សេចក្តីព្រាងចុងក្រោយនៃឯកសារវាយតម្លៃគម្រោង (Project Appraisal Document) (២) ផែនការលទ្ធកម្មសម្រាប់គម្រោងក្នុងរយៈពេល១៨ខែដំបូង (៣) ការពិភាក្សាអំពីនីតិវិធីក្នុងការប្រើប្រាស់ថវិកាជាតិសម្រាប់ការចុះបញ្ជីដីរដ្ឋ ថវិកាដែលបានដាក់ស្នើសុំពីមូលនិធិ GEF7 (៤) ការពិនិត្យ និងឯកភាពគ្នាលើលក្ខខណ្ឌ និងខ្លឹមសារដែលមានចែងក្នុងសេចក្តី ព្រាងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ក៏ដូចជាផែនការក្នុងការរៀបចំឯកសារនានាដែលពាក់ព័ន្ធនឹងគម្រោង ដើម្បីដាក់សំណុំឯកសារគម្រោងដែលមានហិរញ្ញប្បទានចំនួន ៥០,៦៦ លានដុល្លាសហរដ្ឋអាមេរិកនេះ ជូនក្រុមប្រឹក្សាភិបាលធនាគារពិភពលោក ពិនិត្យ និងអនុម័ត។

ចែករំលែក