ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹក នាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បី ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ

41

នៅទីស្តីការក្រសួងបរិស្ថានថ្ងៃពុធ ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹក នាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បី ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើត តំបន់ សេដ្ឋកិច្ច ពិសេស សុវណ្ណភូមិ នៅលើ ផ្ទៃ ដី ទំហំ ២១៤ ហិក តា ដែល មាន ទីតាំង ស្ថិត នៅភូមិ សំរោង ក្អែរ ឃុំសំរោង ធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល របស់ក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមេន ខូ អិល ធី ឌី ដែល បាន សិក្សា វាយ តម្លៃ ដោយ ក្រុម ហ៊ុន ទី ប្រឹក្សា ជី អាយ ជី ប៊ី ប៊ីហ្សនេស អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី ។

កិច្ចប្រជុំនេះ បានសម្រេច លទ្ធផល សំខាន់ ៗ ដូចខាងក្រោម៖
១. គាំ ទ្រ ចំពោះ គម្រោង វិនិយោគ នេះ ពីព្រោះ គម្រោង នេះ នឹង រួម ចំណែក ក្នុង ការ បង្កើត ការ ងារ ដល់ ប្រជាជន ក្នុង តំបន់ និងធ្វើ ឱ្យ មាន កំណើន សេដ្ឋកិច្ច កម្ពុជា តាម រយៈ ការ ទាក់ ទាញ វិនិយោគិន កាន់ តែ ច្រើន មក កាន់ ប្រទេសកម្ពុជា

២. ដោយ សារ ទីតាំង គម្រោង ស្ថិតជាប់ នឹង ទន្លេ មេគង្គ ដូច្នេះ ស្នើ ឱ្យក្រុម ហ៊ុន ម្ចាស់ គម្រោង ត្រូវ គិត គូរ ឱ្យ បាន ល្អិត ល្អន់ នូវ ចំណុច ដូច ខាង ក្រោម៖
• ត្រូវ រៀប ចំ អាង ប្រព្រឹត្តិកម្ម សំណល់ រាវ ឱ្យ បាន មុន ពេល ប្រតិបត្តិ គម្រោង ព្រម ទាំង គ្រប់ គ្រង សំណល់ រាវ ឱ្យ បាន ត្រឹម ត្រូវ តាម លក្ខណៈ បច្ចេក ទេស
• ត្រូវ បញ្ជាក់ បន្ថែម ឱ្យ បាន ច្បាស់ លាស់ នូវ ប្រភេទ ក្រុម ហ៊ុន ដែល នឹង ចូល មក វិនិយោគ នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស នេះ
• ចំពោះ ក្រុម ហ៊ុន ឬ រោង ចក្រ ដែល ចូល មក វិនិយោគ នៅក្នុង តំបន់ សេដ្ឋកិច្ច ពិសេស នេះ ត្រូវ ធ្វើ ការ សិក្សា និង វាយ តម្លៃ ហេតុ ប៉ះ ពាល់ បរិស្ថានដាច់ ដោយ ឡែក
៣. ទាក់ ទង នឹង ការ គ្រប់ គ្រង សំណល់ រឹង សំរាម ក្រុម ហ៊ុន ម្ចាស់ គម្រោង ត្រូវ អនុវត្ត ដូច ខាង ក្រោម៖
• កំណត់ ទីតាំង ទុក ដាក់ សំណល់ រឹង ឱ្យ បាន ច្បាស់ លាស់
• សហការ ជាមួយ ក្រុម ហ៊ុន ប្រមូល សំណល់ រឹង សំរាម ដែល មាន អាជ្ញាប័ណ្ណ ត្រឹម ត្រូវ ដើម្បី ដឹក សំណល់ ទាំង នោះ ចេញ ពី ទីតាំង គម្រោង
• ត្រូវ គោរព តាម គោលការណ៍ 3R សម្រាប់ ការ គ្រប់ គ្រង សំណល់ រឹង សំរាម ដោយ ការ ញែក សំណល់ ទាំង នោះ តាម ប្រភេទ សំណល់ ការ កែ ច្នៃ ឡើង វិញ និង ការ ប្រើ ប្រាស់ ឡើង វិញ ហើយ បើ អាច ឈាម ដល់ ការ គ្រប់ គ្រង មិន ឱ្យ មាន សំណល់ រឹង សំរាមទៀត នោះ កាន់ តែ ប្រសើរ
៤. ក្រុម ហ៊ុន ត្រូវ គិត គូរ អំពី សុខភាព និង សុវត្ថិភាព របស់ បុគ្គលិក-កម្មករ ដោយ គោរព តាម ច្បាប់ ស្តី ពី ការ ងារ និង ត្រូវ ចុះ បញ្ជី ប.ស.ស សម្រាប់ បុគ្គលិក -កម្មករ ទាំង អស់
៥. ក្រុម ហ៊ុន ត្រូវ បង្កើត អាហារដ្ឋាន សម្រាប់ បុគ្គលិក-កម្មករ ទទួល បាន អាហារ និង ឈប់ សម្រាក
៦. ក្រុម ហ៊ុន ត្រូវ គិត គូរ ដល់ ស្ត្រីមាន ផ្ទៃពោះ ដោយ បង្កើត ឱ្យ មាន កន្លែង សង្គ្រោះ បឋមនៅ តំបន់ នោះ
៧. ដោយ សារ ទីតាំង គម្រោង ស្ថិត នៅ ជាប់ ផ្លូវ ជាតិ លេខ១ ដូច្នេះ ក្រុម ហ៊ុន ម្ចាស់ គម្រោង ត្រូវ គិត គូរ ឱ្យ បាន ល្អិត ល្អន់ អំពីកន្លែងចតរថយន្តដឹកកម្មករ បញ្ហាកកស្ទះ និង គ្រោះ ថ្នាក់ ចរាចរណ៍
៨. ក្រុម ហ៊ុន ត្រូវ រក្សា ទុក ផ្ទៃដី បៃតង ឱ្យ បាន យ៉ាង តិច ណាស់ ៣0ភាគ រយ នៃ ផ្ទៃដី វិនិយោគ សរុប

៩.ក្រុម ហ៊ុន ត្រូវ ចូល រួម ចំណែក លើក ស្ទួយ ជីវភាព របស់ ប្រជាជន ដែល នៅ រស់ នៅជុំ វិញ តំបន់ នោះ

១០. ជា ទី បញ្ចប់ សូម គាំ ទ្រ និង លើក ទឹក ចិត្ត បន្ថែម ទៀត ដល់ ក្រុម ហ៊ុនដែល មាន គំនិត ផ្តួច ផ្តើម កែ ច្នៃ ទឹក ចេញ ពី អាង ប្រព្រឹត្តិកម្ម សំណល់ រាវ ដើម្បីយក ទៅ ស្រោច ស្រព ដំណាំ និង រុក្ខជាតិ នៅ ក្នុង តំបន់ គម្រោង។
គូសបញ្ជាក់ថា កិច្ចប្រជុំនេះ មានការ ចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងតំណាង ក្រសួង ពាក់ព័ន្ធ ជាច្រើនរូបចូលរួម។

ចែករំលែក