ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីតំណាងអោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃហេតុប៉ះពាល់បរិស្ថាន

23

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីតំណាងអោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែក ដោយ​មាន​​ការចូលរួមពីទីប្រឹក្សាគម្រោង តំណាងអង្គការ JICAប្រចាំប្រទេសកម្ពុជា តំណាងក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងអង្គការជាតិ អន្តរជាតិ សរុបប្រមាណ៧៤នាក់។
កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងពិភាក្សារួមគ្នាដើម្បីរៀបចំនូវសេចក្តីព្រាងគោលការណ៍ណែនាំដែលជាទុនដ៏សំខាន់សំរាប់សិក្ខាកាមដែលជាមន្រ្តីជំនាញយកមកប្រើប្រាស់ក្នុងការសិក្សានិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងផ្លូវថ្នល់ និងផ្លូវដែក ដើម្បីធានាសុខដុមនីយកម្មជាមួយបរិស្ថាន សង្គម និងវប្បធម៌​ ក៏ដូចជាការរួមចំណែកលើការអភិវឌ្ឍដោយចីរភាព។

ចែករំលែក