ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយ តម្លៃ ហេតុប៉ះ ពាល់ បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោង អា ជីវកម្ម ថ្មសំណង់ លើ ទំហំ ១០៤,៦៦២ ហិកតា មាន ទីតាំង ស្ថិតនៅតំបន់ ភ្នំពាំងល្វា ក្នុង ភូមិសាស្រ្ត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របស់ ក្រុមហ៊ុន ហ្វាយ ស៊ីប្លីង អ៊ិនវេសមេន ខូ អិលធីឌី (ម្ចាស់គម្រោង) ដែល សិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយក្រុម ហ៊ុន ទីប្រឹក្សា PPIC CO., LTD.។
ក្រោយកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការសរុបលទ្ធផលដែលទាក់ទងនឹង បញ្ហា សំខាន់ៗមួយចំនួនដូចជា៖
១. អង្គប្រជុំគាំទ្រគម្រោងអាជីវកម្មដីថ្មសំណង់នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យសំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ ការបង់សួយសារ ជាដើម ដោយ ត្រូវបញ្ជាក់ទិន្នន័យផលិតផលថ្មឱ្យបានច្បាស់លាស់ ចៀសវាងបាត់ចំណូលជាតិ
២. ក្រុមហ៊ុនត្រូវអនុវត្តតាមវិធានការកាត់បន្ថយដែលបានលើកឡើងក្នុងរបាយការណ៍នេះ ហើយក្រសួងបរិស្ថាននឹងចុះត្រួតពិនិត្យតាមដានជាក់ស្តែង លើចំណុចប៉ះពាល់សំខាន់ ៗ ទៅលើបរិស្ថាន-សង្គម និងវប្បធម៌ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវទៅតាម កិច្ច សន្យា ដែរឬទេ!
៣. ក្រុមហ៊ុនត្រូវបញ្ជាក់ពីទំហំស្រះស្តុកទឹក ដោយធានាសមត្ថភាពស្តុកទឹក ហូរពីការដ្ឋាន ថ្ម (តំបន់ភ្នំ និងកំទេចផេះ) ចៀសវាងហៀរហូរចូលដីស្រែ ឬប្រភពទឹកសាធារណៈ
៤. បញ្ហាបំពុលគុណភាពខ្យល់៖ ស្នើនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានពិភាក្សា ជាមួយ ក្រុមហ៊ុន អាជីវកម្មថ្មទាំង៣នៅតំបន់នោះ លើចការកំណត់ម៉ោង ឬថ្ងៃបំផ្ទុះ ព្រមទាំងណែនាំក្រុមហ៊ុនឱ្យស្រោចទឹកខ្សែសង្វាក់ផលិតកម្មកិនថ្ម និងកន្លែងស្តុកផេះថ្ម កុំឱ្យហុយ
៥. បញ្ហាផ្លូវដឹកជញ្ជូនចេញពីការដ្ឋានភ្ជាប់ទៅផ្លូវលេខ៥១ ប្រវែងប្រមាណ ៧គីឡូម៉ែត្រ៖ ក្រុមហ៊ុនទាំង៣ត្រូវពិភាក្សាចែកកំណាត់ផ្លូវគ្នាសាងសង់ជាផ្លូវបេតុង ដោយ ក្រុមហ៊ុន នេះធំជាងគេអាចធ្វើផ្លូវប្រវែង ៥គីឡូម៉ែត្រ ឯក្រុមហ៊ុនតូចៗអាចសាងសង់ម្នាក់ប្រវែង ១គីឡូម៉ែត្រ
៦. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើសុខភាពរបស់បុគ្គលិក-កម្មករ ព្រោះពួកគាត់ ជាអ្នក ទទួលរង ការប៉ះពាល់ដោយផ្ទាល់នៅការដ្ឋាន ដោយក្រុមហ៊ុនត្រូវបណ្តុះបណ្តាល បច្ចេកទេស និងបពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជា ម៉ាស់ វ៉ែនតា ស្បែកជើង សម្លៀកបំពាក់ ជាដើម
៧. ក្រុមហ៊ុនត្រូវរួមចំណែកការពារប្រភពទឹកនៅក្បែរតំបន់គម្រោង
៨. ក្រុមហ៊ុនត្រូវដោះស្រាយបញ្ហាដីស្រែនៅក្បែរទីតាំងគម្រោងដែលរងការប៉ះពាល់
៩. ក្រុមហ៊ុនត្រូវសហការជាមួយក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរមូលដ្ឋាន ក្នុងការ បោះ បង្គោលព្រំប្រទល់ទីតាំងគម្រោង ព្រមទាំងចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ
១០. ក្រុមហ៊ុនត្រូវគិតគូរដាំដើមឈើក្នុងការដ្ឋាន និងតំបន់សាធារណៈ ដើម្បីការពារ ទេសភា ព សោភ័ណភាព និងជារបាំងការពារការហុយធូលី និងការរំខានសំឡេង
១១. ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្នុងការគ្រប់គងសំរាម សំណល់ រឹង ចៀសវាងការដុត ឬកប់សំណល់គ្រោះថ្នាក់នានា
១២. ក្រុមហ៊ុនត្រូវអនុវត្តតាមការសន្យា និងវិធានការកាត់បន្ថយនៅក្នុងរបាយការណ៍នេះ
១៣. ក្រុមហ៊ុនត្រូវណែនាំឱ្យអ្នកបើកបរគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវមាន បណ្ណបើកបរ ដឹកមិនលើសទម្ងន់ និងគ្របតង់ជាដើម
១៤. ក្រុមហ៊ុនត្រូវកែសម្រួលរបាយការណ៍ទៅតាមមតិយោបល់របស់មតិអង្គប្រជុំ ដែលបាន លើកឡើង។

គួសបញ្ជាក់ថា៖កិច្ចប្រជុំនេះមានការចូលរួម ពីតំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួង បរិស្ថាន តំណាង មកពីក្រសួង រ៉ែ និងថាម ពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួង ធនធានទឹក និង ឧតុនិយម ក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា រដ្ឋបាល ខេត្តកំពង់ស្ពឺ មន្ទីរ បរិស្ថាន ខេត្តកំពង់ស្ពឺ នាយកដ្ឋាន វាយតម្លៃហេតុប៉ះ ពាល់ បរិស្ថាន នៃ ក្រសួង បរិស្ថាន តំណាង ម្ចាស់ គម្រោង និងក្រុមហ៊ុន ទីប្រឹក្សា ផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់