នៅមុនពេលបើកវេទិកាលើកទី៣ របស់រដ្ឋមន្ត្រី និងអាជ្ញាធរបរិស្ថានសម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិក នៅប្រទេសសឹង្ហបុរី នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាងឯកឧត្តមរដ្ឋន្ត្រី និងឯកឧត្តម វ៉ាន់ មុនីនាថ តំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងលោក ប៉ាក សុខារ៉ាវុត តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Amy Khor អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកនៃប្រទេសសឹង្ហបុរី ដើម្បីពិភាក្សាលេីគោលនយោបាយអាទិភាពរបស់ប្រទេសនីមួយៗ និងក្នុងតំបន់អាស៊ានពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថាន។ នៅក្នុងជំនួបនោះ ឯកឧត្ដម សៅ សុភាព បានលើកឡើងនូវអាទិភាពការងារបរិស្ថាន រួមមាន កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងតំបន់ការពារធម្មជាតិនិងការអភិរក្សជីវៈចម្រុះ ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ក៏ដូចជាតម្រូវការបណ្តុះបណ្តាមន្ត្រីជំនាញលេីប្រធានបទនគរូបនីយកម្ម​ និងទីក្រុងនិរន្តរភាព​ ជាពិសេសផ្តោតទៅលើ (១)ការផ្តល់វគ្គបណ្ដុះបណ្តាលលើការគ្រប់គ្រងសំណល់រឹងទីក្រុង សំណល់គ្រោះថ្នាក់ សំណល់រាវ គុណភាពខ្យល់​ និងជីវចម្រុះ ដែលអាចនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបូរី នៅរាជធានីភ្នំពេញ (២)កម្មវិធី ធ្វើទស្សនកិច្ចសិក្សាសម្រាប់មន្រ្ដីជាន់ខ្ពស់កម្ពុជានៅប្រទេសសិង្ហបូរី ស្តីពីការគ្រប់គ្រងបរិស្ថានទីក្រុង និង(៣)កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៅប្រទេសសឹង្ហបុរី លោកជំទាវអនុរដ្ឋមន្ដ្រីសឹង្ហបុរី បានសម្តែងភាពរីករាយស្វាគមន៍ និងសន្យាថានឹងបន្តគាំទ្រជួយដល់កម្ពុជា ព្រោះកម្ពុជានិងសិង្ហបូរី មានកិច្ចសហប្រតិបត្ដិការល្អជាយូរមកហើយ។ លោកជំទាវ ក៏បានបញ្ជាក់ជូនភាគីកម្ពុជាផងដែរថា នៅឆ្នាំ២០១៩ នេះ ប្រទេសសឹង្ហបុរី បានកំណត់ការងារបរិស្ថានអាទិភាពមួយចំនួន ដែលរួមមាន ១)ការកែប្រែសំណល់ឱ្យក្លាយជាទឹកថ្មីសម្រាប់ប្រើប្រាស់ ២)ផែនការមេគ្មានសំណល់ “Zero Waste” ៣)ការបំលែងសំណល់ជាថាមពល ដើម្បីកាត់បន្ថយសំណល់នៅទីលាន និងទស្សនទានពីសេដ្ឋកិច្ចវិលជុំ។ លោកជំទាវ ក៏បានស្នើសុំកម្ពុជា ជួយគាំទ្រដល់គំនិតផ្តួចផ្ដើមរបស់សហគមន៍អឺរ៉ុប-អាស៊ាន “ASEAN-EU” លើប្រធានបទចំនួនបី រួមមាន បរិស្ថានសមុទ្រ ការប្រែប្រួលអាកាសធាតុ និងសំណល់ផ្លាស្ទីក ដែលគំនិតផ្តួចផ្តើមទាំងនេះ សហគមន៍អឺរ៉ុបនឹងត្រូវលើកឡើងនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីបរិស្ថានអាស៊ានក្នុងពេលដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់