សិក្ខាសាលា ស្តីពីការវាយតម្លៃបច្ចេកវិទ្យាព័ត៌មាន និងការរៀបចំយុទ្ធសាស្រ្តព៍ត៌មានវិទ្យារបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៌ដោយចីរភាព

27

ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានសហការជាមួយ អង្គការUNDP រៀបចំសិក្ខាសាលា ស្តីពីការវាយតម្លៃបច្ចេកវិទ្យាព័ត៌មាន និងការរៀបចំយុទ្ធសាស្រ្តព៍ត៌មានវិទ្យារបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៌ដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួបរិស្ថាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការក្រសួងបរិស្ថាន អ្នកជំនាញ តំណាងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់ចូលរួម ។ វេទិកាពិភាក្សានេះ បានផ្តោតសំខាន់លើសេចក្តីព្រាងលទ្ធផលចុះពិភ្សា និងអង្កេតលើការងារព័ត៌មានវិទ្យា(IT) និងការប្រមូលធាតុចូល ។ ជាលទ្ធផល កិច្ចពិភាក្សានឹងពិនិត្យមើលការបង្កើតឱ្យមានអង្គភាពច្បាស់លាស់ ក្នុងការគ្រប់គ្រង ប្រព័ន្ធព័ត៌មានវិទ្យា(IT) រៀបចំហេត្ថារចនាសម្ព័នអោយបានជាក់លាក់នៅប្រព័ន្ធទិន្នន័យប្រព័ន្ធ័ ព័ត៌មានវិទ្យា (IT) ព្រមទាំងរៀបចំជាយុទ្ធសាស្រ្ត ព័ត៌មានវិទ្យារបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៌ដោយចីរភាព និងត្រូវមានសុវត្ថិភាព សន្តិសុខ សម្រាប់ប្រព័ន្ធទីន្នន័យ ព័ត៌មានវិទ្យា( មិនមានការបែកធ្លាយ)ផងដែរ។

ចែករំលែក