ឯកឧត្តម សាបូ អាហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការ ពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍ វាយ តម្លៃ ហេតុប៉ះ ពាល់ បរិស្ថាន សង្គមពេញលេញ (ESIA)

37

នៅរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សាបូ អាហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការ ពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍ វាយ តម្លៃ ហេតុប៉ះ ពាល់ បរិស្ថាន សង្គមពេញលេញ (ESIA) សម្រាប់គម្រោង អា ជីវកម្ម ថ្មបាយក្រៀម លើ ទំហំ ១៥៧,១៤៦៥ហិកតា មាន ទីតាំងភូមិសាស្រ្ត ស្ថិត នៅ ក្នុង ភូមិច្រកឃ្លៃ ឃុំទូក មាស ខាង លិច ស្រុកបន្ទាយ មាស ខេត្តកំពត របស់ ក្រុមហ៊ុន កំពត ស៊ីមេន ខូ អិល ធី ឌី (ម្ចាស់គម្រោង) ដែល សិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយក្រុម ហ៊ុន ទីប្រឹក្សា PPIC CO., LTD។ វេទិកានេះ មាន ការចូលរួម ពីតំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាង មកពីក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត មន្ទីរ បរិស្ថានខេត្ត និងតំណាងអង្គការ DPA ផងដែរ។ ក្រោយកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការសរុបលទ្ធផលដែលទាក់ទងនឹង បញ្ហា សំខាន់ៗមួយចំនួនដូចជា៖
១. គាំទ្រគម្រោងអាជីវកម្មដីថ្មបាយក្រៀមនេះ ដើម្បីជាវត្ថុធាតុដើមបម្រើឱ្យការផលិត ស៊ីម៉ងត៍
២. ក្រុមហ៊ុនត្រូវពិចារណាធ្វើផ្លូវដឹកជញ្ជូនថ្មបាយក្រៀម ជាផ្លូវបេតុងដែលមាន ចម្ងាយ ប្រមាណជាង ២គ.ម ដោយក្រសួងរង់ចាំចម្លើយ ក្រោយពេល តំណាងក្រុមហ៊ុន ឆ្លង ប្រធានក្រុមហ៊ុ ន រួច
៣. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់សរសេរច្បាប់ អនុក្រឹត្យ និងប្រកាសនានាទៅតាមការ លើកឡើងរបស់អន្តរក្រសួង ចៀសវាងផ្តល់យោបល់ដដែលៗ
៤. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ ដើម្បីកាត់ បន្ថយការបំពុលគុណភាពទឹកលើដី-ក្រោមដី
៥. ក្រុមហ៊ុនត្រូវស្វែងរកឯកសារយោង ដើម្បីសរសេរពីភូគព្ភសាស្ត្រឱ្យបានត្រឹមត្រូវ
៦. ក្រុមហ៊ុនត្រូវផ្ទៀងផ្ទាត់លើទិន្នន័យសិក្សាលើធនធានជលផលឱ្យបានត្រឹមត្រូវ
៧. ក្រុមហ៊ុនណែនាំឱ្យអ្នកបើកបរគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវ ៖ មាន បណ្ណបើកបរ ដឹកមិនលើសទម្ងន់ និងគ្របតង់ជាដើម
៨. ក្រុមហ៊ុនត្រូវមានផែនការដាំដើមឈើជាបណ្តើរៗនូវប្រភេទដើមឈើក្រញូង បេង ធ្នង់ ជាដើម នៅតាមព្រំប្រទល់ និងសងខាងផ្លូវចេញចូលទីតាំងគម្រោង ដោយសហការ ជាមួយ មន្ទីរបរិស្ថានខេត្តកំពត
៩. ក្រុមហ៊ុនត្រូវធ្វើការវិភាគសេដ្ឋកិច្ច និងតម្លៃខូចខាតបរិស្ថានឡើងវិញ ឱ្យបានត្រឹមត្រូវ ដោយមានអំណះអំណាងច្បាស់លាស់
១០. ក្រុមហ៊ុនត្រូវភ្ជាប់កិច្ចសន្យារវាងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី នៅក្នុងឧបសម្ព័ន្ធនៃរបាយការណ៍
១១. ក្រុមហ៊ុនត្រូវកែសម្រួលរបាយការណ៍ទៅតាមមតិយោបល់របស់មតិអង្គប្រជុំ ដែលបាន លើកឡើង ដោយទុករយៈពេលចំនួន ១ខែ៕

ចែករំលែក