ខេត្តកំពត៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) និងគម្រោងកាត់បន្ថយភាព ងាយរងគ្រោះនៃជីវភាពប្រជាជននៅកម្ពុជានៅជនបទតាមរយៈការរៀបចំផែនការ និងអនុវត្តសកម្មភាពអាទិភាព (គម្រោងSRL) បានរៀបចំសិក្ខាសាលាវិបស្សនាប្រចាំឆ្នាំ២០១៨ ដើម្បីពិនិត្យ វឌ្ឍនភាពសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងរៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ ដោយមានការចូលរួមពីមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ លេខាធិការដ្ឋាន គ.ជ.អ.ប. ខេត្តកំពង់ធំ និងសៀមរាប កម្មវិធីCCCA និងមន្រ្តីគម្រោងSRL សរុបចំនួន៦៤នាក់ (ស្រ្តី១៩នាក់) នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ ខេត្តកំពត ក្រោមអធិបតីភាពឯកភាព
ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជានាយកកម្មវិធីCCCA។

ឯកឧត្តម ទិន ពន្លក បានបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលកម្មវិធីCCCA សម្រេចបាននៅក្នុងឆ្នាំ២០១៨ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសការសម្រេចបាននូវការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងឯកសារគោលនយោបាយ និងយុទ្ធសាស្រ្តធំៗរបស់ជាតិ រួមមាន យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ (មុំទី៤នៃសសរ​ស្តម្ភទី៤ “ការធានានិរន្តរភាពបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ”), គោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា (គោលដៅទី១៣ “សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ”), និងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។ ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំបន្ទាប់ យើង​នឹងផ្តោតទៅលើការងារធំៗដែលផ្តល់ផលប៉ះពាល់វិជ្ជមាន​យូរអង្វែងដល់សហគមន៍មូលដ្ឋាន ការសិក្សាស្រាវជ្រាវសម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ ដោយផ្អែកលើវិទ្យាសាស្រ្ត និងការត្រៀមអនុវត្តកម្មវិធី CCCA ដំណាក់កាលទី៣៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់