សិក្ខាសាលា​ចុងក្រោយ​ស្តីពីការ ផ្សព្វផ្សាយ​សមិទ្ធផល​គម្រោង​អនុសញ្ញា​រីយ៉ូ​ទាំ​ង៣

60

នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ចុងក្រោយ​ស្តីពីការ(ផ្សព្វផ្សាយ​សមិទ្ធផល​គម្រោង​អនុសញ្ញា​រីយ៉ូ​ទាំ​ង៣ ) លោកស្រី នង រតនា តំណាងអង្គការ UNDP ព្រមទាំងវត្តមាន​តំណាង​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​បរិស្ថាន ក្រសួង ស្ថាប័ន​ អង្គការ​ដៃគូ និស្សិត​នៃ​សាកលវិទ្យាល័យ និង​អ្នក​ពាក់ព័ន្ធ​ជាច្រើនបានចូលរួម។ លោកជំទាវ ចាន់ សុម៉ាលី ឱ្យដឹងថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះអនុសញ្ញានីមួយៗ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ឋ ក៍ដូចជាការបំពេញគ្នាទៅវិញទៅមក ក្នុងការសម្រេចទិសដៅរបស់ខ្លួន ហើយអង្គការUNDP ក៍ដូចអង្គការសហប្រជាជាតិ បានជំរុញឲ្យប្រទេសជាសមាជិករបស់អនុសញ្ញានីមួយៗត្រូវតែរួមគ្នា សហការគ្នា ហើយគិតគូរអំពីការងាររួមគ្នារវាងអនុសញ្ញាទាំង៣នេះ។ លោកជំទាវបានបន្តទៀតថា៖ដោយប្រទេសកម្ពុជាជាប្រទេសទីមួយ និងជាគម្រោងដែលល្អបំផុតក្នុងការសិក្សា ពីតម្រូវការសមត្ថភាពទៅលើរីយ៉ូទាំងបី ដោយសិក្សាវាយតំលៃ បង្ហាញឱ្យឃើញថាយើងនៅមានចំណុចខ្សោយ និងកង្វះមួយចំនួនដែលយើងត្រូវតែធ្វើការងាររួមគ្នា ពិសេសលើការងារទាញយកព័ត៌មាន និងការប្រើប្រាស់នូវព័ត៌មាន ហើយនិងការបង្កើតនូវព័ត៌មានពាក់ព័ន្ឋ នូវអនុសញ្ញានេះ ដោយមិនកាត់ផ្តាច់បាន ពិសេសការពង្រឹងសមត្ថភាពនេះតែម្តង។
គួរបញ្ជាក់ថា វេទិកានៅថ្ងៃនេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន ដើម្បីបង្ហាញ និងផ្សព្វផ្សាយលទ្ធផលគម្រោងសំខាន់ៗចុងក្រោយ និងមានការ ដាក់តាំងបង្ហាញនូវសមិទ្ធិផលផ្សេងៗនៃគម្រោងដែល សម្រេចបានរយះពេ៣ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៦ រហូតដល់ ២០១៨។

ចែករំលែក