ខេត្តមណ្ឌលគិរី ៖ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយបានលើកឡើងអំពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិ និងការថែរក្សាអនាម័យបរិស្ថាននៅក្នុងខេត្តបានល្អប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានលើកឡើងអំពីកត្តាសាមគ្គីភាពផ្ទៃក្នុងដែលឈានទៅសម្រេចបាននូវលទ្ធផលការងារនារយៈពេលកន្លងមក។

ជាមួយគ្នានោះផងដែរ ឯកឧត្ដម រ័ត្ន វិរៈ ក៏បានជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តដឹកនាំដោយ ឯកឧត្ដម ចឹង សុចន្ថា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។ ក្នុងឧកាសនោះ​ ឯកឧត្ដមអនុរដ្ឋលេខាធិការ​ បានស្នើសុំកិច្ចសហការ និងធ្វើការពង្រឹងទៅលើកិច្ចការងារបរិស្ថាន ជាពិសេសកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។ បន្ទាប់មក​ ឯកឧត្តមបានចុះពិនិត្យអាងប្រព្រឹត្តកម្មដែលបង្ហូរទឹកកខ្វក់ និងទីលានចាក់សំរាមនៅក្នុងក្រុងសែនមនោរម្យផងដែរ។

សូមបញ្ជាក់ថានៅថ្ងៃបន្ទាប់ក្នុងពេលបំពេញការងារនៅខេត្តមណ្ឌលគីរី ឯកឧត្ដម រ័ត្ន វិរៈ បានផ្ដល់ជាកិត្តិយសប្រគល់និងទទួលសម្ភារៈ​ប្រើប្រាស់សម្រាប់មន្រ្តីឧទ្យានុរក្ស ដែលរៀបចំនិងគាំទ្រដោយអង្គការមូលនិធិសាកលសម្រាប់អភិរក្សធម្មជាតិហៅកាត់ថា WWF នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងនោះដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានម៉ូតូចំនួន ២០គ្រឿង និងម៉ាស៊ីនភ្លើងចំនួន០២ រីឯដែនជម្រកសត្វព្រៃស្រែពក ទទួលបានម៉ាស៊ីនភ្លើងចំនួន០៤គ្រឿង ផ្ទាំងសូឡាចំនួន១២ផ្ទាំង អាគុយសូឡាចំនួន ១២ និងអំពូលសូឡាចំនួន៤ ព្រមទាំងស្លាកស្នាក់ការដែនជម្រកសរុបចំនួន៧ផ្ទាំង។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់មន្រ្តីឧទ្យានុរក្សទាំងអស់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍដោយចីរភាព៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់