ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តយុវជនឱ្យចែករំលែកវប្បធម៌ និងការអភិវឌ្ឍកម្ពុជានៅលើឆាកអន្តរជាតិ
………………………………………
នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារ៍ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងប្រទេសចំនួន៤ផ្សេងទៀត ក្នុងតំបន់អាស៊ាន រួមមានប្រទេសព្រុយណេ ប្រទេសហ្វីលីពីន ថៃ និងប្រទេស វៀតណាម ដែលមានរយៈពេល៥២ថ្ងៃ មានយុវជនសរុបទាំងអស់៣៣០នាក់ នៅក្នុងឆ្នាំ២០១៨។

នាឱ្យកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់យុវជនទាំង ចូលរួមឱ្យបានសកម្មក្នុងការសិក្សា​ស្វែងយល់ពីប្រទេសផ្សេងៗ ក៏ដូចជាបង្ហាញនូវអ្វីដែលជាវប្បធម៌ និងភាពរីកចំរើនរបស់កម្ពុជា នៅពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងពីការងារគ្រប់គ្រងបរិស្ថាន កិច្ចគាំពារបរិស្ថាន ដែលជាការងារស្នូលរបស់ក្រសួង បាននឹងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាព និងជំរុញឱ្យយុវជនទាំងអស់ចូលរួមចំណែកគិតគូរ ក៏ដូចជាជួយផ្សព្វផ្សាយពីបរិស្ថាន។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានធ្វើទំនើបកម្មក្រសួង ដោយលើកកម្ពស់ទាំងធនធានមនុស្ស និងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ការងារ នៅក្នុងស្ថាប័នឱ្យមានភាពប្រសើរឡើង និងចូលរួមអោយមានប្រសិទ្ធិភាព ក្នុងកិច្ចគាំពារបរិស្ថានផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់