សន្និសិទសារព័ត៌មាន កម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពី បរិស្ថាន ពានរង្វាន់អប្សរា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា និងរួមគ្នាចូលរួមកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»

54

ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃច័ន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅព្រឹកថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រសួងបរិស្ថាន សហការជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានរៀបចំសន្និសិទសារព័ត៌មានអំពី កម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពី បរិស្ថាន ពានរង្វាន់អប្សរា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា និងរួមគ្នាចូលរួមកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដើម្បីធ្វើការផ្សព្វផ្សាយជូនសាធារណជន ក៏ដូចជាយុវជនដែលមាន ចំណាប់អារម្មណ៍ និងយុវជនដែលមានដែលមានអាជីពក្នុងការផលិតវីដេអូបែបខ្នាតខ្លីស្រាប់ អោយចូល រួមប្រកួតក្នុងកម្មវិធីនេះ ហើយក៏ជាការផ្សព្វផ្សាយនៃការបើកជាផ្លូវការ ការប្រកួតប្រជែងកម្មវិធីវីដេអូខ្នាតខ្លី នៅពេលខាងមុខនេះ។ ដូច្នេះ ការគ្រប់គ្រងបរិស្ថានប្រកប ដោយចីរភាព នឹងក្លាយជាមធ្យោបាយដ៏ចំបាច់មួយក្នុងការការពារ និងដោះស្រាយនូវរាល់ការធ្លាក់ចុះ នៃធនធានធម្មជាតិ និងបញ្ហាបរិស្ថាន។ ការអប់រំ និងការផ្សព្វផ្សាយរបស់យុវជន ទៅលើយុវជនដទៃទៀត និងជាមួយប្រជាពលរដ្ឋ ពីបញ្ហាប៉ះពាល់អនាម័យនិងបរិស្ថាន ជាពិសេសការទុកដាក់សំរាមបានល្អ នាំ អោយមនុស្សមានសុខភាពល្អ ភូមិដ្ឋានស្រស់ស្អាត និងទីក្រុងប្រកបដោយភាពទាក់ទាញ។

លោក ខ្វៃ អាទិត្យា អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានឱ្យដឹងថា ការប្រឡង ប្រណាំងវីដេអូខ្លីរបស់យុវជនស្តីពីបរិស្ថាន ក្រោមប្រធានបទៈ មនុស្ស និងធម្មជាតិនេះ ទី១)- បានផ្តល់ ឱកាសសម្រាប់យុវជនកម្ពុជា អាយុចន្លោះពី១៨ឆ្នាំទៅ២៣ឆ្នាំ បានបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិត ដើម្បីចូលរួមអប់រំ និងផ្សព្វផ្សាយបរិស្ថាន ២)-យុវជនខ្លួនឯងស្វែងយល់ពីកិច្ចការពារ និងអភិរក្សធនធាន ធម្មជាតិ ៣)- បណ្តុះគំនិតយុវជនអោយស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថាន។

ជាមួយគ្នានេះដែរ លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានជំរុញ និងគាំទ្រ លើកទឹកចិត្ត ក្នុងការបង្កើតឱ្យមានកម្មវិធីប្រឡងវីដេអូខ្លីដែលផ្តផ្តោតសំខាន់លើការ គ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថាននៅប្រទេសកម្ពុជា ដែលជាគោល ដៅស្នូលរបស់ក្រសួងបរិស្ថាន ជាពិសេសការកាត់បន្ថយថង់ប្លាស្ទិក ហើយកម្មវីធីខាងលើនេះ អាចទទួល បាននូវសារជាច្រើនតាមរយៈវីដេអូខ្លីរបស់យុវជន ដើម្បីអប់រំ និងផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋឲ្យផ្លាស់ ប្តូរទម្លាប់បំផ្លាញបរិស្ថាន ងាកមកស្រឡាញ់ និងការពារភពផែនដី។

គូសបញ្ចាក់ដែរថា សម្រាប់ជ័យលាភីនៅក្នុងកម្មវិធីនេះ មានការបែងចែកជាបីចំណាត់ថ្នាក់ គឺចាប់ពីលេខ១ដល់លេខ៣ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់៥.០០០.០០០រៀល ចំណាត់ថ្នាក់លេខ២ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់៣.០០០.០០០រៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់២.០០០.០០០រៀល ចំណាត់ថ្នាក់លេខ៣៤ ទទួលបានពាន១ លិខិតសរសើរ១ និងទឹកប្រាក់១.០០០.០០០រៀល។

ចំណាប់អារម្មណ៍ សូមទំនាក់ទំនង ទូរស័ព្ទលេខ 010737495/011354726 (តារារិទ្ធិ)
Email :hemchandararet19@gmail
facebook page : កម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថាន។

ចែករំលែក