រដ្ឋមន្រ្តីក្រសួងបរិស្ថានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិសម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា
…………………….
«រួមគ្នាគិត រួមគ្នាធ្វើ និងដឹកនាំ នៅក្នុងការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ក៏ដូចជាការប្រើប្រាសធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព ការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប» នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា នៅរសៀលថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំថ្មី នៃក្រសួងបរិស្ថានសម្រាប់អាណត្តិទី៦​ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ចំណុះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត​ និងដៃគូអភិវឌ្ឍ​ ដើម្បីជំរុញ​ និងគូសវាសផែនទី​ បែងចែកតួនាទីភារកិច្ចក្នុងការអនុវត្តការងារ​ សំដៅធានាបាននូវតុល្យភាព​ សេដ្ឋកិច្ច​ បរិស្ថាន​ សង្គម។ កិច្ចប្រជុំពេលនេះ ជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ​ ដៃគូអភិវឌ្ឍនានា​ ធ្វើយ៉ាងណាឱ្យក្របខណ្ឌយុទ្ធសាស្រ្ត​ ឆ្នាំ២០១៨-២០២៣​ ដើម្បីអនុវត្តការងារលើវិស័យបរិស្ថានទទួលបានគុណភាព​ និងនិរន្តរភាពបរិស្ថាន។

ផែនការយុទ្ធសាស្រ្តក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ត្រូវធានាការពារធនធានធម្មជាតិរបស់កម្ពុជា​ សម្រាប់ជាប្រយោជន៍ដល់ប្រជាជន​ និងសង្គម​ ដែលជាចក្ខុវិស័យអភិវឌ្ឍដោយចីរភាពក្នុងឆ្នាំ២០២៣​ ដែលជាមាគ៌ាឆ្ពោះទៅរកអនាគតមួយប្រកបដោយវិបុលភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប​ ដោយបរិស្ថានល្អ​ផងដែរ៕

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល