នៅទីក្រុងដាណាង ប្រទេសវៀតណាម នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង អ.ក.អ.ច ជាតំណាងឱ្យឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ដែលមានសមាសភាពមកពីតំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចូលរួមកិច្ចប្រជុំលើកទី៧ របស់រដ្ឋមន្ត្រីបរិស្ថានអនុតំបន់ទន្លេមេគង្គ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ លទ្ធផលនៃកិច្ចប្រជុំ រួមមាន ដូចខាងក្រោម៖
១-បានកត់សម្គាល់របាយការណ៍របស់មជ្ឈមណ្ឌលអាស៊ានស្តីពីឧតុនិយម និងលទ្ធផលអនុវត្តផែនការសកម្មភាពរបស់ ក្រុមការងារបំពុលផ្សែងអ័ព្ទឆ្លងដែន ។
២-បានពិភាក្សាលើ (ក)វិធានការកាត់បន្ថយភ្លើងឆេះព្រៃ និងដីមមោក (ខ)ការតាមដានត្រួតពិនិត្យផ្សែងអ័ព្ទនៅរដូវប្រាំង (គ)ពិនិត្យមើលឡើងវិញនូវផែនការសកម្មភាពជាតិ អំពីការទប់ស្កាត់ ការលប់បំបាត់ ដំណើរការឃ្លាំងមើល និងការត្រួតពិនិត្យភ្លើងឆេះព្រៃ ។
៣- ស្របតាមការប្តេជ្ញាចិត្ត និងការណែនាំរបស់ថ្នាក់ដឹកនាំកំពូល កិច្ចប្រជុំបានអំពាវនាវជាថ្មីម្តងទៀត ដោយលើកទឹក ចិត្តឱ្យប្រទេសជាសមាជិកបន្តចាត់វិធានការបង្ការ ទប់ស្កាត់ និងលប់បំបាត់ការបំពុលផ្សែងអ័ព្ទឆ្លងដែន ជាពិសេសកម្មវិធីអនុវត្តការងារតម្រង់ទិស និងតួនាទីរបស់ប្រជាសហគមន៍មូលដ្ឋាន។
៤-បានស្វាគមន៍ (ក)វឌ្ឍនភាពនៃការអនុវត្តការងាររយៈពេល២ ឆ្នាំ របស់ផែនទីបង្ហាញផ្លូវស្តីពីកិច្ចសហការអាស៊ាន ដើម្បីត្រួតពិនិត្យការបំពុលផ្សែងអ័ព្ទឆ្លងដែន (គ)ការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃផែនការឈៀងម៉ៃ ឆ្នាំ២០១៧ (ឃ)បន្តជំរុញការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ការត្រួតពិនិត្យការបំពុលផ្សែងអ័ព្ទឆ្លងដែន និង(ឃ)ការពិនិត្យការអនុវត្តផែនការពាក់កណ្តាលអាណត្តិរបស់ផែនទីចង្អុលផ្លូវ ដើម្បីឆ្លើយបតចក្ខុវិស័យនៃអាស៊ានគ្មានផ្សែងអ័ព្ទឆ្នាំ២០២០។
៥-បានពិនិត្យលើការងារវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងដីមមោកអាស៊ានតាមរយៈការអនុវត្តកម្មវិធីអាស៊ាន ស្តីពីការគ្រប់គ្រងដោយនិរន្តរភាពអេកូស៊ីស្តែមដីមមោក។
៦-បានកត់សម្គាល់របាយការណ៍សិក្សាអំពីផលប៉ះពាល់ពីការបំពុលផ្សែងអ័ព្ទទៅលើសង្គម សុខភាព និងសេដ្ឋកិច្ច និង ទទួលស្គាល់ឱ្យមានការសិក្សាលម្អិត។

 

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល