ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៌ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហានេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និសិ្សត និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ រួមគ្នាធ្វើចលនាសំអាតអនាម័យ បរិស្ថានទីសាធារណៈ ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនទូទៅឱ្យមានការចូលរួមយ៉ាងផុលផុស ក្នុងការកែប្រែឥរិយាបថនិងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ​ មានការគិតគូពីកិច្ចគាំពារបរិស្ថាន ចូលរួមគាំទ្ររាល់សកម្មភាពពីបញ្ហាបរិស្ថាន ជាពិសេស ធ្វើយ៉ាងណាត្រូវចេះទុកដាក់ វេចខ្ចប់ និងចោលសំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនសោភ័ណ ភាពឆ្នេរសមុទ្រ ឱ្យមានសោភ័ណ្ឌភាព និងកំណើនភ្ញៀវទេសចរណ៍។
គូសបញ្ចាក់ថា ចលនាសំអាតអនាម័យបរិស្ថាននេះ ជាកាយវិការចូលរួមក្រើនរំលឹកដល់មន្រ្តីថ្នាក់ក្រោម មន្ត្រីរាជការមកពីបណ្តាមន្ទីរ អង្គភាពនានា រួមនិងប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីបរិស្ថាន ដើម្បីទទួលបានផ្ទះស្អាត ទីក្រុងស្អាត និងសុខភាពល្អ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់