ទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៍​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ​ ជំនាន់ទី២ ដើម្បីការជម្រុញ និងលើកស្ទួយការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាធាតុចូលដ៏សំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក៏ជាការកសាង និងពង្រឹងសមត្ថភាពមន្ត្រីរាជការវ័យក្មេង ដែលបានប្រឡងជាប់ក្របខណ្ឌថ្មីរបស់ក្រសួងបរិស្ថានជារៀងរាល់ឆ្នាំ ឱ្យមានមូលដ្ឋានគ្រឹះ ទាំងចំណេះដឹង និងចំណេះធ្វើការងារគ្រប់គ្រងវិស័យបរិស្ថាន ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីវ័យក្មេងចេះប្រែក្លាយឱកាស ដើម្បីអភិវឌ្ឍខ្លួន និងចាប់យកការបំពាក់បំប៉នស្មារតី និងគោលជំហរ ដើម្បីក្លាយជាមន្ត្រីល្អ និងមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកពីការធ្វើទំនើបកម្មថ្មីក្នុងអាណត្តិថ្មីនេះ ធ្វើយ៉ាងណា ដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សីក្នុងការរួមចំណែកអនុវត្តការងាររបស់ក្រសួងបរិស្ថាន ជាពិសេស ការសិក្សាស្វែងយល់ ក៏ដូចជាការអនុវត្តការងារលើវិស័យបរិស្ថាន និងអភិវឌ្ឍប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នេះជាការបើកវគ្គបណ្តុះ បណ្តាលជំនាន់ទី២ នៅក្នុងឆ្នាំ២០១៨នេះ តាមរយៈអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ” (ជំនាន់ទី២) មាន(រយៈពេល២០ថ្ងៃ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដល់មន្ត្រីរាជការដែល ប្រឡង ក្របខណ្ឌឆ្នាំ២០១៧ សរុបចំនួន៨០នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌនៅទីស្ដីការក្រសួង ចំនួន៤៦ នាក់ មន្ទីរបរិស្ថានខេត្ត២៤នាក់ និងមន្ត្រីក្របខណ្ឌឧទ្យានុរក្សថ្នាក់កណ្ដាលចំនួន៣៤នាក់ និងមានប្រធានបទចម្បងចំនួន០៨ និងប្រធានបទរងចំនួន៣៧ រួមមាន ៖ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ រចនាសម្ព័ន្ធក្រសួង និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារស្នូលរបស់ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន ដើម្បីជាប្រយោជន៍ក្នុងការអនុវត្តការងារនៅក្នុងស្ថាប័នប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់