ឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារនៅខេត្តកំពតទទួលមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់សម្រាប់យាមល្បាតព្រៃឈើ និងសត្វក្រៀល

មន្ទីរបរិស្ថានខេត្តខេត្តកំពត បានសហការជាមួយមជ្ឈមណ្ឌលកំចាត់ជំងឺគ្រុនចាញ់ បានរៀបចំបណ្តុះបណ្តាលស្តីពីការការពារជំងឺគ្រុនចាញ់ និងចែកមុងជ្រលក់ថ្នាំដល់ឧទ្យានុរក្សចំនួន៤៥ រូប ដោយទទួលបានមុងអង្រឹង១ មុងគ្រែ១សម្រាប់ចុះល្បាតព្រៃ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិព្រែកត្នោតចំនួន៣៤៦នាក់ និងសហគមន៍តំបន់ការពារធម្មជាតិអូរតូច ចំនួន១៥៣ នាក់ ក្នុងឧទ្យានជាតិព្រះមន្នីវង្ស បូកគោ និង តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពតចំនួន៥៩នាក់ ដោយសមាជិកម្នាក់ទទួលបានមុងអង្រឹងចំនួន១សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការពារព្រៃឈើ និងសត្វក្រៀល និងការពារជំងឺគ្រុនចាញ់។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ ២០១៨ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក អ៊ុក ចាន់ឌីណា អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក ឈៀវ ជៀម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងមន្រ្តីតំណាងគម្រោងកម្មវិធីប្រព័ន្ធចែកចាយឱសថនិងបរិក្ខារពេទ្យសកលការគ្រប់គ្រងលទ្ធកម្ម និងការផ្គត់ផ្គង់ ក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(GHSC- PSM USAID)។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់