នៅព្រឹកថ្ងៃពុធ​ ៤កើត​ ខែស្រាពណ៏​ ឆ្នាំច​ សំរឹទ្ធស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សឹម​ យ៉ារ៉ែន​ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គឆ្លាមសមុទ្រនៅទីបញ្ជាការកងពលតូចឆ័ត្រយោង៩១១​ ស្ថិតក្រោមអធិបតីភាព​ ឯកឧត្តម សៅ សុខា អគ្គបញ្ជាការស្តីទីកងយុទ្ធពលខេមរភូមិន្ទ។​ គូសបញ្ជាក់ថា​ វគ្គឆ្លាមសមុទ្រនេះ​ រៀបចំឡើងដោយកងពលតូចឆ័ត្រយោង៩១១​ ដែលមានការហ្វឹកហាត់រយៈពេល៤ខែ​ ដោយក្នុងនោះមានការសិក្សាទាំងទ្រឹស្តី​ និងការអនុវត្ត​ ដើម្បីទទួលបានចំណេះ​ជំនាញបន្ថែមទៀតក្នុងការអុវត្តការងារលើការការពារ​ និងអភិរក្ស​ ដោយបានចាប់ផ្តើមកាលថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៨​ និងបានបញ្ចប់វគ្គនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨​ ។​ សម្រាប់វគ្គនេះផងដែរ មន្រ្តីក្រសួងបរិស្ថាន និងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តទាំង៤ក្នុងតំបន់ឆ្នេរចំនួន៨​រូប ក៏បានចូលរួមហ្វឹកហាត់វគ្គឆ្លាមសមុទ្រនេះ​ និងបានបញ្ចប់វគ្គដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់