ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង និងជាប្រធានឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ព្រមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំលើកទី២០ របស់ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី។ លទ្ធផលនៃកិច្ចប្រជុំនេះមានដូចខាងក្រោម៖
១. បានពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបរិស្ថានអាស៊ាន និងផែនការសកម្មភាពរបស់ក្រុមការងារអភិរក្សធម្មជាតិនិងជីវៈចម្រុះ ២០១៦-២០២៥ ដោយសមាជិកអាស៊ានបានឯកភាព ដាក់ផែនការការងារពាក់ព័ន្ធនឹងតំបន់ឆ្នេរសមុទ្រទៅក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបរិស្ថាននិងក្របខណ្ឌការងាររបស់ក្រុមការងារអាស៊ានតំបន់ឆ្នេរសមុទ្រ ។
២. បានកត់សម្គាល់របាយការណ៍ប្រចាំឆ្នាំ២០១៧ របាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០១៨ ការកែសម្រួលផែនការការងារឆមាសទី២ ឆ្នាំ២០១៨ និងផែនការការងារប្រចាំឆ្នាំ២០១៩ របស់មជ្ឈមណ្ឌលអាស៊ានជីវៈចម្រុះ។
៣. បានគាំទ្របេក្ខភាពឧទ្យានថ្មីចំនួនបួន របស់ប្រទេសឥណ្ឌូនេស៊ី ថៃ និងវៀតណាម សម្រាប់ក្លាយជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ដើម្បីដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី ២៩ សម្រេច។
៤. បានកត់សម្គាល់ឯកសារទស្សនទានសម្រាប់រៀបចំសន្នីសីទលើកទី៦ ស្តីពីតំបន់ឧទ្យានបេតិកភណ្ឌអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០១៩។
៥. បានកត់សម្គាល់វឌ្ឍនភាពស្តីពីនិរន្តរភាពរបស់មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងការធ្វើបច្ចុប្បន្នភាពស្តីពីការកែសម្រួលស្ថាប័ន ផែនការយុទ្ធសាស្រ្តឆ្នាំ២០១៨-២០២៥ និងគោលការណ៍ណែនាំប្រតិបត្តិរបស់មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។
៦. បានពិភាក្សាពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី១៤ នៃសន្និសីទភាគីអនុសញ្ញាជីវៈចម្រុះ (CBD COP14) ដែលនឹងរៀបចំនៅខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសអេស៊ីប និងសេចក្តីព្រាងប្រកាសរួមរបស់អាស៊ានសម្រាប់កិច្ចប្រជុំលើកទី១៤ នៃសន្និសីទភាគីអនុសញ្ញាជីវៈចម្រុះ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់