នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម​ Sudirnan Haseng ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ពាក់​ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​អំណរសាទរ​និង​ស្វាគមន៍​ចំពោះ​ការ​ចូល​កាន់​តំណែង​ជាមន្ត្រី​ការ​ទូត​ជាន់ខ្ពស់​ ដោយ​បាន​រំលឹក​នូវ​ប្រវត្តិ​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាននិងព្រៃឈើ​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ព្រម​ទាំង​ស្នើឱ្យរៀបចំ​អនុស្សរណៈ​នៃការ​យោគយល់​រវាង​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​ទាំង​ពីរ​។ ឆើ្លយ​តប​នឹង​គំនិត​ផ្ដួចផ្ដើម​ខាង​លើ​នេះ​ ឯកឧត្ដម​ឯក​អគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​និង​ពាំនាំ​សំណើនេះ​ជូន​ទៅ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​។ ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​បន្ត​ចូលរួម​ពង្រឹង​ពង្រីក​កិច្ច​សហការ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស្អិត​រមួត​ថែម​ទៀត​ ជាពិសេស​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់