នារសៀល ថ្ងៃព្រហស្បត៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៨ ក្រុមការងារនៃក្រសួងបរិស្ថាន ដឹកនាំដោយ លោកជំទាវ ងិន លីណា អគ្គនាយកនៃនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រុំស្រុកស្វាយជ្រុំខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយ ក៏ដូចជាស្វែងយល់ពីសក្ដានុពលមេត្រីបរិស្ថាននៅសាលាបឋមសិក្សាស្វាយជ្រំ ដែលបានឆ្លើយតបទៅនឹងសូចនាករនៅក្នុងសៀវ ភៅណែនាំស្ដីពី សាលាមេត្រីបរិស្ថាននៅកម្ពុជារបស់ក្រសួងបរិស្ថាន។

លោកជំទាវ ងិន លីណា អគ្គនាយកនៃនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថាបច្ចុប្បន្នក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស សាលារៀនចូលរួមទាំងអស់គ្នាក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អ ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន បង្កើនភាពបៃតងនៅក្នងសាលា ឱ្យរក្សាបាននូវសោភ័ណភាពស្រស់បំព្រង និងជួយលើកកម្ពស់សុខមាលភាពផងដែរ។ ទន្ទឹមនេះ ក៏កំពុងបង្កើនការផ្សព្វផ្សាយ និងបង្កើនការចូលរួមពីសំណាក់មហាជនក្នុងការថែរក្សាបរិស្ថានជុំវិញខ្លួន ធ្វើយ៉ាងណាឆ្លើយតបជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយសុខមាលភាព និងនិរន្តរភាព។ សូមបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស និងសាលារៀនមួយចំនួននៅក្នុងប្រទេសកម្ពុជា បានអនុវត្តន៍ប្រតិបត្តិករបរិស្ថានបានល្អជាមួយក្រសួងបរិស្ថានរួចមកហើយ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់