វេទិកាកម្ពុជា-ចិន“ស្តីពីបរិស្ថានទឹកទីក្រុង” បានចាប់ដំណើការនៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគាំទ្រថវិកាដោយមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានចិន-អាស៊ាន។ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន បានអញ្ជើញបើកវេទិការនេះ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ អ្នកវិទ្យាសាស្រ្ត អ្នកជំនាញ វិស័យឯកជននៃប្រទេសទាំង២ កម្ពុជា-ចិនជាច្រើននាក់។

ឯកឧត្តម ZHAO Yingmin បានឱ្យដឹងថារដ្ឋាភិបាលចិនបានកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់កិច្ចគាំពារបរិស្ថាន ការការពារប្រព័ន្ឋអេកូឡូស៊ី ដោយធ្វើការកាត់បន្ថយថាមពលប្រើប្រាសទឹក។ គុណភាពទឹកនៅតាមទន្លេធំៗនៅប្រទេសចិនត្រូវបានលើកកម្ពស់។ ឯកឧត្តម បានបន្ថែមថា តាមរយៈការិយាល័យសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន នៅកម្ពុជា នឹងជួយពង្រីកកិច្ចសហការលើវិស័យផ្សេងៗ។ ចិនបានគាំទ្រជំនួយសម្ភារៈបច្ចេកទេសត្រួតពិនិត្យគុណភាពទឹក ដែលរួមចំណែកដល់កិច្ចគាំពារបរិស្ថាន ដែលជាស្មារតីនៃគោលការជួយគ្នា បងប្អូន ហូបទឹកតាមដងទន្លេតែមួយ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អនុរដ្ឋមន្រ្តីចិន តំណាងក្រសួង/ស្ថាប័ន ក្រុមហ៊ុនចិន និងរោងចក្រកម្ពុជា ដែលបានចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងការអនុវត្តការគ្រប់គ្រងបរិស្ថានទឹកនៅប្រទេសចិន និងប្រទេសកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត វាយតម្លៃខ្ពស់ចំពោះការលើកឡើង បងប្អូន រួមគ្នាហូបទឹកទន្លតែមួយ ជោគវាសនាតែមួយ ហើយ ឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងអាចគ្រប់គ្រងទឹកបានល្អ និងនាំឱ្យយើងអាចប្រើប្រាសទឹកល្អប្រសើរ។

សូមបញ្ជាក់ថា វេទិកាកម្ពុជា-ចិន “ស្តីពីបរិស្ថានទឹកទីក្រុង” ដំណើការរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៤-០៥ ខែកក្កដា ឆ្នាំ២០១៨ ផ្តោតលើកិច្ចសហប្រតិបត្តិការដ៏ប្រសើរ ការផ្លាស់ប្តូរបទពិសោធន៍ជា ការត្រួតពិនិត្យ និងការការពារការបំពុលទឹក ការអនុវត្តការគ្រប់គ្រងបរិស្ថានទឹកជាដើម។
កន្លងមកប្រទេសចិន បានផ្តល់ស្ថានីយតាមដានគុណភាពទឹក នៅចំណុចប្រសព្វទន្លេចតុមុខ តំបន់កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ស្ថានីយនេះ នឹងផ្តល់ទិន្នន័យពីការបំពុលទឹកចេញពីប្រភពផ្សេងៗ មកឲ្យក្រុមការងារជំនាញ ដើម្បីទប់ស្កាត់ទុកជាមុន ក្នុងការធានាគុណភាពទឹកទន្លេ ដែលជាប្រភពដ៏សំខាន់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋរស់នៅតាមបណ្តាយដងទន្លេមេគង្គ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់