«ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម ហើយស្រ្តីក៏ជាតួអង្គសំខាន់ក្នុងការអប់រំបន្តនិងបណ្តុះមនសិការកុមារតូចៗឱ្យចេះស្រឡាញ់បរិស្ថាននិងការពារបរិស្ថានតាំងពីកុមារភាព»។ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្តកោះកុង ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការយល់ដឹងនិងការអប់រំបរិស្ថានដល់ស្ត្រីនិងកុមារ» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារបុប្ផាកោះកុង ខេត្តកោះកុង ដើម្បីជំរុញនិងលើកទឹកចិត្តស្រ្តីឱ្យមានតួនាទីកាន់តែប្រសើរក្នុងសកម្មភាពសំខាន់ៗពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន កិច្ចការពារធនធានធម្មជាតិនិងជីវៈចម្រុះ ការអភិវឌ្ឍដោយចីរភាព និងមានទំនាក់ទំនងទៅនឹងសេដ្ឋកិច្ច និងនយោបាយ។

វគ្គណ្តុះបណ្តាលដែលមានការអញ្ជើញចូលរួមពីស្រ្តីជាជនបង្គោល តំណាងក្រសួងកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកិច្ចការនារីខេត្ត និងសិស្សានុសិស្សថ្នាក់ទី១២ មកពីគ្រឹះស្ថានសិក្សាសាធារណជុំវិញខេត្ត ចំនួនសរុបប្រមាណ១២០នាក់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ក្រោមកិច្ចសម្របសម្រួលរៀបចំដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកវគ្គបណ្តុះបណ្តាល និងការដាំកូនឈើនាថ្ងៃនេះ គឺជា «មេរៀនផ្តើមចេញពីការអនុវត្ត» ដើម្បីផ្តល់ឱកាសដល់ស្រ្តីអាចក្លាយជាមន្រ្តីអប់រំបរិស្ថានបន្ត និងចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលទាំងផ្នែកបរិស្ថាននៃការរស់នៅ និងគោលនយោបាយ។ ឯកឧត្តមបានបន្តថា ដើម្បីឈានឆ្ពោះទៅរកសង្គមដែលមានបរិស្ថានស្រស់បំព្រង យើងមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ស្រ្តីបានឡើយ ហើយកុមារ និងយុវជនក៏ត្រូវចូលរួមទាំងអស់គ្នាជាមួយយើងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់