នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ឺម យ៉ារ៉ែន អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ និងដំណាំផ្សេងៗ) ក្រុមហ៊ុន វ៉ារ៉ាណាស៊ី ខូអិល ធីឌី លើផ្ទៃដីទំហំ ២.៧០៥ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា Green Envriroment ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តព្រះមណ្ឌលគិរី តំណាងអង្គការ NGO Forum ។ គោលបំណងនៃអង្គប្រជុំផ្តោតសំខាន់លើ៖ ១).បទបង្ហាញពីលទ្ធផលនៃការសិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ២).ពិក្សាលើវឌ្ឍនភាពក្នុងការថែទាំ និងប្រមូលផល
៣).ផែនការប្រើប្រាស់ និងគ្រប់គ្រងជី-ថ្នាំកសិកម្ម ៤).ផែនការក្នុងការពារសុវត្ថិភាពបុគ្គលិកកម្មករ
៥). វឌ្ឍនភាពនៃការចុះបញ្ជីដីរដ្ឋ និងការដោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋដែលនៅសេសសល់
៦). តំបន់ទីសក្ការៈបូជា-កន្លែងកប់ខ្មោច និងជនជាតិដើមភាគតិច
៧).ការផ្តល់មតិយោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថន និងសង្គមពេញលេញនេះ។
ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖
ក).ក្រុមហ៊ុនត្រូវពន្លឿនការចុះបញ្ជីរដីរដ្ឋ និងបន្តធ្វើការដោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋមូលដ្ឋានដោយសន្តិវិធី
ខ). ត្រូវរៀបចំផែនការប្រើប្រាស់ និងគ្រប់គ្រងជី-ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងកសិកម្ម
គ).ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងសំណល់រឹង-រាវ និងសំណល់គ្រោះថ្នាក់ (ប្រេងម៉ាស៊ីន ជីគីមី ថ្នាំកសិកម្ម សំណល់ប្លាស្ទិក ) ឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យមានការកំពប់ ឬហៀរចូលទៅក្នុងប្រភពទឹកធម្មជាតិ
ឃ). ក្រុមហ៊ុនត្រូវចូលរួមការពារព្រៃឈើទ្រនាប់ដងអូរ ដោយសហការ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ
ង).ជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការសហការដាំកៅស៊ូគ្រួសារដោយក្រុមហ៊ុនផ្តល់ជាពូជ និងបច្ចេទេសដាំដុះ
ច). ក្រុមហ៊ុនត្រូវអនុវត្តវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថានតាមការផ្តល់យោបល់របស់អង្គប្រជុំ និងនាយកដ្ឋាន EIA ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានឱ្យដល់កម្រិតអប្បបរមា
ឆ). ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថាន កម្មវិធីត្រួតពិនិត្យប្រិស្ថាន និងមូលនិធិបរិស្ថាន និងមូលនិធិសង្គមឱ្យបានសមស្របទៅនឹងការខូចខាតលើតម្លៃសេដ្ឋកិច្ច សង្គម និងតម្លៃបរិស្ថានដោយសារគម្រោង
ជ). ក្រុមហ៊ុនត្រូវធ្វើការវិភាគសេដ្ឋកិច្ច និងតម្លៃបរិស្ថានឡើងវិញឱ្យបានគ្រប់ជ្រុងជ្រោយ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់