នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងបង្កើតរោងចក្រផលិតស្ពាន់ សំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច លើផ្ទៃដីទំហំ ៧,៤៨ហិកតា មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅក្នុងភូមិក្នុងភូមិពូធឿង ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ឆាវទូ ម៉ាញនីង & មេធលឡឺជី ឯ.ក ម្ចាស់គម្រោង ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា RCBCC CO., LTD.។. អង្គប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ (១).ការគ្រប់គ្រងលើការនាំចូល ទុកដាក់វត្ថុធាតុដើម និងសារធាតុគីមី (២).ផែនការប្រើប្រាស់ទឹក (៣).ការគ្រប់គ្រងគុណភាពខ្យល់ (ឧស្ម័ន ធូលី) (៤).ការគ្រប់គ្រង់សំណល់រឹង-រាវ (៥).ខ្សែសង្វាក់ផលិតកម្ម (៦).បញ្ហាសុខភាព និងសុវត្ថិភាពការងារ ។ជារួមអង្គប្រជុំបានសម្រចបានលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំបានគាំទ្រគម្រោងរោងចក្រផលិតស្ពាន់ សំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច នៅខេត្តព្រះសីហនុ
២. ក្រុមហ៊ុនត្រូវកែលម្អរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះក្នុងរយៈពេល ៣០ថ្ងៃ យ៉ាងយូរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់