ខេត្តកំពង់ចាម ថ្ងៃច័ន្ទ១៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទ១១ ខែមិថុនា ឆ្នាំ២០១៨ លោក ព្រំ ធឿន មុខរបរប៉ះកង់ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចូលខ្លួនមកសារភាព និងទទួលកំហុស នៅការិយាល័យបរិស្ថាន ក្រុងកំពង់ចាម ដោយលោកបានយកសំរាមចាក់ពង្រាយតាមទឹកភ្លៀង ពេលដែលមានភ្លៀងធ្លាក់មួយមេធំ កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ដែលសកម្មភាពនេះ បានបង្កឱ្យមានការកកស្ទះលូ និងជាទង្វើ មិនល្អនៅក្នុងសង្គម។

ជាមួយគ្នានេះ លោក ព្រំ ធឿន ក៏បានធ្វើកិច្ចសន្យា និងបញ្ឈប់ចាក់សំរាមតាមទីសាធារណៈ ជាពិសេស តាមប្រព័ន្ធលូបង្ហូរទឹកនៅពេលដែលមានភ្លៀងធ្លាក់ និងសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទុក ដាក់សំរាមឱ្យបានត្រឹមត្រូវទាំងអស់គ្នា។ នាឱកាសនោះដែរ លោកអភិបាលក្រុងកំពង់ចាម ក៏បានសំណូម ពរ ដល់លោក ព្រំ ធឿន ត្រូវអនុវត្តតាមកិច្ចសន្យា រួមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់សំរាម ឱ្យ បានត្រឹមត្រូវ ដើម្បីជៀសវាងការកកស្ទះប្រព័ន្ធលូ ព្រោះថារដូវនេះជារដូវមានភ្លៀងធ្លាក់ ។ យ៉ាងណាមិញ បើយើងអនុវត្តទំលាប់ល្អនេះ ជាការរួមចំណែកជាមួយអជ្ញាធរក្នុងកិច្ចគាំពារបរិស្ថាន ជាពិសេសគឺធ្វើឱ្យ ទីក្រុងគ្មានសំរាម និងមានសោភ័ណភាពស្អាត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់