រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា ថ្លែងកោតសរសើរចំពោះការបង្កើត ក្រមបរិស្ថានធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន ដែលជាឧត្តមប្រយោជន៍របស់ពលរដ្ឋកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលក្នុងការផ្តួចផ្តើមគំនិតបង្កើតក្រមបរិស្ថានដែលមានប្រមាណជាង១០៦៤មាត្រា។

ការថ្លែងកោតសរសើរនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមបានអញ្ជើញជាអធិបតីរួមគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៦លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅឯសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញ ដែលប្រារព្ឋឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ “ខ្ញុំសូមកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន ចំពោះគំនិតផ្តួចផ្តើមបង្កើតក្រមបរិស្ថាននេះ។ ក្រមនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នាល្អប្រសើរពីគន្ធី១ទៅគន្ធី១ ហើយក្រសួងយុត្តិធម៌ បន្តសហការដើម្បីឱ្យច្បាប់នេះ អាចប្រើប្រាស់បាន និងមានប្រសិទ្ធភាព”។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងកំណត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលកើតចេញពីការអភិវឌ្ឍន៍សាធាណៈ និងឯកជនមុននឹងដាក់ជូនរាជរដ្ឋាភិបាលសម្រេច និងលើកកម្ពស់ការចូលរួមជាសាធារណៈ និងការទទួលបានព័ត៌មាន និងធានាការអនុវត្តសកម្មភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឱ្យមានប្រសិទ្ធភាព តម្លាភាព និងសមធម៌សង្គមដើម្បីបង្ការ និងបញ្ចៀស ឬកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់