សិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុងៈ“ ផែនទីចង្អុលផ្លូវឈានឆ្ពោះទៅកាន់និរន្តរភាពទីក្រុង ”

36

នៅក្នុងកិច្ចប្រជុំពេញអង្គទី១ នៃសិក្ខាសាលាជាន់ខ្ពស់លើកទី៩ ស្តីពីនិរន្តរភាពទីក្រុង ដែលកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ផ្តោតលើ
គោលដៅអភិវឌ្ឍន៍ដោយចីរភាពទី១១ ក្រោមប្រធានបទ “ ផែនទីចង្អុលផ្លូវឈានឆ្ពោះទៅកាន់និរន្តរភាពទីក្រុង ”
ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធានក្រុមការងារអាស៊ាន ស្តីពីនិរន្តរភាពបរិស្ថានទីក្រុង និងជាតំណាងក្រសួងបរិស្ថាននៃប្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វាគ្មិនចូលរួមធ្វើបទបង្ហាញមានចំនួន ៤ នាក់ ដែលមកពីប្រទេសជប៉ុន ម៉ាឡេស៊ី កម្ពុជា និងលេខាធិការដ្ឋានអាស៊ាន រួមមានអ្នកចូលរួមជាង២០០ នាក់។ កិច្ចពិភក្សាផ្តោលើខ្លឹមសារសំខាន់ៗនៅក្នុងការពិភាក្សា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រួមមាន៖
ក.កិច្ចសហការអាស៊ាន ស្តីពីនិរន្តរភាពបរិស្ថាន (ការអនុវត្ត ការអភិវឌ្ឍ និងការរៀបចំផែនការនិរន្តរភាពទីប្រជុំជន ភាពធន់នឹងអាកាសធាតុ និងការបញ្ចេញការបូនតិចទីក្រុង ការពិនិត្យឡើងវិញលើអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន ដើម្បីបន្តអនុវត្តនិរន្តរភាពទីក្រុង និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព)។
ខ.បទពិសោធន៍ និងបច្ចេកវិទ្យាទីក្រុង Kitakyushu (ដៃគូជាមួយប្រជាជន រដ្ឋបាល និងឯកជន សន្តិសុខសហគមន៍ និងការគ្រប់គ្រងទីប្រជុំជន)
គ.បណ្តាញសូចនាករជាតិ ជនបទ និងទីប្រជុំជននៅប្រទេសម៉ាឡេស៊ី (ពង្រឹងតួនាទីប្រព័ន្ធអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញការកែច្នៃបច្ចេកវិទ្យា ពង្រឹងសម្ព័ន្ធភាពដៃគូ និងយន្តការតាមដាន និងរបាយការណ៍)
ឃ.រាជធានីភ្នំពេញឈានឆ្ពោះទៅកាន់និរន្តរភាពទីក្រុង (ផែនការមេ ៖ ដឹកជញ្ជូន ប្រើប្រាស់ដី ទឹកស្អាត ប្រព័ន្ធលូទឹកស្អុយ ការគ្រប់គ្រងសំណល់រឹង និងការប្រែប្រួលអាកាសធាតុ និងការបញ្ចេញការបូនតិចទីក្រុង)

ជាចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គ វាគ្មិនទាំងបួនបានផ្តល់សារជាគំនិតថានៅក្នុងការធ្វើឱ្យសម្រេចបាននិរន្តរភាពទីក្រុង ១.ត្រូវពិចារណាពីការចូលរួមយ៉ាងសកម្មគ្រប់ភាគី ២.ការផ្លាស់ប្តូរបទពិសោធន៍ ៣.ការចូលរួមរបស់សហគមន៍ និង៤.ការចូលរួមអនុវត្តពីដៃគូទាំងវិស័យសាធារណៈ និងវិស័យឯកជន។

ចែករំលែក