នៅថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ សហការជាមួយអង្គការ UNDPប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ ពីថ្ងៃទី០៥-០៦ ខែមីនា ឆ្នាំ២០១៨ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក Nick Beresford ប្រធាន UNDP ដោយមាន​ការ​ចូលរួមពីមន្រ្តីស្ថាប័នជំនាញ មន្រ្តីអភិរក្សធនធានធម្មជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល​ពាកព័ន្ធសរុប ៨៥ នាក់។ សិក្ខាសាលារយៈពេល ៣ ថ្ងៃនេះមានគោលបំណងសំខាន់ ៣ គឺ ១.ផ្សព្វផ្សាយកម្មវិធីគ្រប់គ្រង និងផែនការ សកម្មភាពសម្រាប់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន (២០១៨-២០២៧) ២. ប្រមូល​ធាតុចូល បន្ថែមសម្រាប់សេចក្តីព្រាងផែនការសកម្មភាពគ្រប់គ្រងតំបន់ការពារ ធម្មជាតិ ៣. ពិគ្រោះយោបល់សម្រាប់រៀបចំគោលការណ៍ណែនាំស្តីពីការរៀបចំផែនការ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់