្រសួងបរិស្ថាន បានកំពុងរៀបចំវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ២០១៦ ដែលជាព្រឹត្តិការណ៍ដំបូងបង្អស់និងក្នុងទ្រង់ទ្រាយធំសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យចំនួន១៦ ក្នុងរាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាគ្នាអំពីបញ្ហាបរិស្ថាន ដោយផ្តោតលើវិស័យកិច្ចគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព។ គោលបំណងនៃកិច្ចផ្តួចផ្តើមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យុវជនក្នុងការជជែកវែកញែកនិងស្វែងរកលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗអំពីបញ្ហាបរិស្ថាន ដែលជាគុណតម្លៃដល់ការចែករំលែកចំណេះដឹងនិងព័ត៌មានដល់សាធារណជន។

ពិធីបើកនៃការប្រកួតវគ្គដំបូង បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមាននិស្សិតនិងស្ថាប័នដៃគូពាក់ព័ន្ធចូលរួមប្រមាណជាង២០០នាក់។ ប្រធានបទនៃការជជែកពិភាក្សាក្នុងវគ្គដំបូងនេះ គឺទាក់ទងនឹងកិច្ចគាំពារបរិស្ថាន លើប្រធានបទ ១)ការប្រើប្រាស់ថង់ប្លាស្ទិក គួរត្រូវហាមឃាត់, ២)ផលិតផលជជុះ គួរត្រូវហាមនាំចូលប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «វេទិកានេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ឱ្យនិស្សិតបានបញ្ចេញនូវមតិទស្សនៈ និងយោបល់ទាក់ទងនឹងវិស័យបរិស្ថាន។ ការចូលរួមចំណែករបស់ប្អូនៗនិស្សិត មានភាពចាំបាច់ណាស់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីធ្វើអោយប្រទេសជាតិទាំងមូលទទួលបាននូវបរិស្ថានស្អាត»៕

debate20166 debate20167debate20165debate20164 debate20163 debate20162 debate2016

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់