នៅអូរតាង៉ាវ​ ទីតាំង​វរសេនាតូចអន្តរាគមន៍​លេខ​ ២៨៤​ ក្នុង​ភូមិ​សាស្ត្រ​ ឃុំសន្តិភាព​ ​ស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ ​នា​ថ្ងៃ​ទី​០៦​ ខែ​មីនា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៃទី​បញ្ជាការ​ស្រាលយោធភូមិ​ភាគ​ទី​១​ និង​កងពលតូចអន្តរាគមន៍លេខ​ ​១២៨​ (អូរអាឡៃ)​ និង​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តរតនគិរី និងមណ្ឌលគិរី។ ក្នុងឱកាសសិក្សាស្វែងយល់​និងពិធីសំណេះសំណាលនេះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មនសិការ​​ស្នេហា​ជាតិ​ និងភាពអង់អាច​ក្លាហាន​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ រួមទាំង​មន្ត្រី​ឧទ្យានុរក្ស​ ដែលបាន​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​បុព្វហេតុ​ការពារ​ជាតិមាតុភូមិ​ វឌ្ឍ​នភាព​សង្គម​​ និង​ភាពសុខដុមរមនារបស់​ប្រជាជន​៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់