ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Michael Hesketh ដែលជាអ្នកនិពន្ធសញ្ញាតិអង់គ្លេស បានចូលជួបដើម្បីទទួលបានព័ត៌មានស្តីពីវិស័យបរិស្ថានសម្រាប់ការសរសេរសៀវភៅថ្មី។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាននេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ព័ត៌មានស្តីពីវឌ្ឍនៈភាពលើកិច្ចការងារបរិស្ថានក្នុងអាណត្តិទី៥ និងទស្សនៈវិស័យរបស់ក្រសួងបន្តដើម្បីលើកស្ទួយវិស័យបរិស្ថាន រួមទាំងការងារនៃវិស័យតាំងពីអតីតកាល និងព័ត៌មានផ្សេងៗតាមសំណូមពរ។ ទន្ទឹមនឹងនោះដែរ លោកសាស្ត្រាចារ្យ បានរំលឹកពីភាពសារៈសំខាន់នៃជំនួបដែលអ្នកសរសេរសៀវភៅទាំងអស់ទទួលបានព័ត៌មានពិតប្រាក និងសុក្រឹត្យភាពដើម្បីសរសេរសៀវភៅស្តីពីវិស័យបរិស្ថានដែលត្រឹមត្រូវ។

សូមរំលឹកថា ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី២ហើយដែលឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យសញ្ជាតិអង់គ្លេសទទួលបានព័ត៌មានស្តីពីវិស័យបរិស្ថានដើម្បីជាធាតុចូលក្នុងសៀវភៅថ្មី។សៀវភៅដែលគ្រោងសរសេរចំនួន២០០ទំព័រ មានឈ្មោះជាភាសាអង់គ្លេសថា Cambodia Risen From the Ashes ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់