កិច្ចប្រជុំលើកទី៥ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ

61

ឈៀងម៉ៃ-ប្រទេសថៃ៖ នៅថ្ងៃព្រហស្បត៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំគណៈប្រតិភូអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី៥ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ នៅទីក្រុងឈៀងម៉ៃនៃព្រះរាជាណាចក្រថៃ ដែលមានថ្នាក់ដឹកនាំនិងមន្ត្រីនៃប្រទេសមហាអនុតំបន់មេគង្គនិងដៃគូអភិវឌ្ឍន៍ ប្រមាណ ២៥០នាក់ រៀបចំរួមគ្នារវាងក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រថៃ និងមជ្ឈមឈ្ឌលប្រតិបត្តិការបរិស្ថាននៃកម្មវិធីបរិស្ថានស្នូលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ជាលទ្ធផល កិច្ចប្រជុំនេះបានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីបរិស្ថាននៃប្រទេសមហាអនុតំបន់មេគង ទៅការងារដែលប្រទេសទាំងអស់នៃមហាអនុតំបន់សម្រេចបានតាមរយៈការអនុវត្តកម្មវិធីបរិស្ថានស្នូល និងក្របខណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាព ឆ្នាំ២០១៨-២០២២ដែលមានគម្រោង ៦សំខាន់ៗ សម្រាប់អនុវត្តន៍នៅដំណាក់កាលទី ៣នៃកម្មវិធីបរិស្ថានស្នូល។ អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសមហាអនុតំបន់មេគង្គ និងភាគឹពាក់ព័ន្ធ លើ ១) ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ២) ការគ្រប់គ្រង និងធនធានធម្មជាតិ និង ៣) ការពង្រឹងសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ៕

 

 

 

 

 

 

ចែករំលែក