ឯកឧត្តម ផៃប៊ុន ឈឿន គោរពវិញ្ញាណក្ខន្ធឧទ្យានុរក្សលោកតើន សុខណៃ
ថ្ងៃ ព្រហស្បតិ៍, 1 កុម្ភៈ, 2018ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថានទៅគោរពវិញ្ញាណក្ខន្ធលោក តើន សុខណៃ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាននៅគេហដ្ឋានសពក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុក អូររាំង ខេត្តមណ្ឌលគិរី ខណៈដែលសព្វបានដង្ហែឆ្ពោះមកកាន់ស្មសាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ សូមរំលឹកបន្តិចថា លោកតើន សុខណៃមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដែលត្រូវជនល្មើសបានបាញ់សម្លាប់កាលពីល្ងាចថ្ងៃទី៣០ ខែមករា ខណៈដែលលោក បានបំពេញការងារល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា៕
ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 19 មិនា, 2024
សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ ចន្ទ, 18 មិនា, 2024
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ