ក្រោមគម្រោងសម្អាតបរិយាកាសឡើងវិញ រដ្ឋាភិបាលអង់គ្លេស បានហាមប្រាម​មិន​ឱ្យមាន​ការ​លក់​រថយន្តដែលប្រើប្រាស់ថាមពលប្រេងឥន្ទនៈគ្រប់ប្រភេទលើទីផ្សាររបស់ខ្លួន​ ខណៈ​ដែល​ការ​សម្រេច​នេះ បានបង្ករឱ្យមានការភ្ញាក់ផ្អើល និងមានចង្ងល់ជាច្រើនបានផ្ទុះឡើង។

សូមរំលឹកថា ការប្រកាសហាមប្រាមរបស់រដ្ឋាភិបាលនេះ គឺធ្វើឡើងខណៈដែលចក្រភពអង់​គ្លេសទាំងមូលមានបញ្ហាបរិស្ថានខ្លាំងបំផុតដែលបានប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងខ្លាំងដែលបញ្ហាបំពុលនេះបានធ្វើឱ្យជីវិតទារកក្នុងផ្ទៃប្រមាណ៤ម៉ឺននាក់បានបាត់បង់ជីវិតក្នុងរយៈពេលមួយឆ្នាំ។ យ៉ាងណាក៏ដោយ បម្រាមរបស់រដ្ឋាភិបាលនេះ មិន​បាន​រួម​បញ្ចូល​ការ​ចរាចរណ៍​​លើទីផ្សារនៃពពួករថយន្ត​កូនកាត់ដែល​ប្រើថាមពលប្រេងឥន្ទនៈ និងថាម​ពល​អគ្គិសនី​នោះទេ(Hybrid)។

សម្រាប់រដ្ឋាភិបាលទីក្រុងឡុងដ៍ ការចំណាយលើការសំអាត និង​ការបង់ខាតដោយសារតែខ្យល់កខ្វក់នេះមានទឹកប្រាក់រាប់ពាន់លានផោនដែលរដ្ឋាភិបាលតម្រូវឱ្យមានការបញ្ឈប់ចរាចរណ៍លក់រថយន្តដែលប្រើប្រាស់ថាមពលក្នុងរយៈពេល២០ឆ្នាំទៀត​នេះ។

ចំពោះក្តីបារម្ភចំពោះការបញ្ចូលចរន្តអគ្គិសនីទៅរថយន្តនោះ រដ្ឋាភិបាល​បាន​បង្កើត​ស្ថានីយបញ្ចូលចរន្តអគ្គិសនីយ៉ាងតិច៤៥០០ទីតាំងផ្សេងគ្នានៅទូទាំងចក្រភពអង់គ្លេស ហើយទីតាំងថ្មីៗបន្ថែមទៀតត្រូវបានបង្កើតឡើងជាបន្តបន្ទាប់តាមការជាក់ស្តែងនៃ​កំណើននៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់