តូក្យូ-ជប៉ុន៖ ចាប់ពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០១៨ ក្រុមការងារនាយកដ្ឋានជីវ:ចម្រុះ ដឹកនាំដោយលោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមសិក្ខាសាលាស្តីពី”ការបញ្ជ្រាបជីវ:ចម្រុះទៅក្នុងផលិតផលនៃតំបន់ការពារទេសភាព៖ បញ្ជ្រាបវិធីសាស្ត្រសម្រាប់ការបង្កើត និងការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវ:ចម្រុះ(NBSAPs) “នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សិក្ខាសាលានេះរៀបចំឡើងដោយ UNU-IAS និងលេខាធិការដ្ឋាន UN-CBD ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិករបស់គំនិតផ្តួចផ្តើម Satoyama និងអ្នកពាក់ព័ន្ធ សរុបប្រមាណជាង៣០នាក់។

ក្នុងនាមជាសមាជិករបស់គំនិតផ្តួចផ្តើមនេះ កម្ពុជាបានបង្ហាញពីសកម្មភាពការងារនានាដែលបាន និងកំពុងអនុវត្តនៅថ្នាក់ជាតិ ដោយរួមបញ្ចូលទាំងវិធីសាស្ត្រនានាដើម្បីជំរុញ ប្រសិទ្ធភាពនៃការអនុវត្តទាក់ទងនឹងការគ្រប់គ្រងតំបន់ទេសភាព ឆ្លើយតបនឹង NBSAP និងគោលដៅ-សូចនាករជីវ:ចម្រុះជាតិដែលបានលើកឡើង។ លទ្ធផលនៃសិក្ខាសាលានេះ នឹងដាក់បញ្ចូលសម្រាប់ការវាយតម្លៃពីការអនុវត្តNBSAPs នៅថ្នាក់ជាតិ ឆ្លើយតបនឹងគោលដៅជីវ:ចម្រុះ Aichi គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងផែនការជីវ:ចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់