ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងថ្មីប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសមខណៈដែលលោកស្រីទើបតែត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មី។ ជំនួបនេះ ភាគីបារាំង មានបំណងស្វែងយល់ពីទស្សនៈវិស័យស្តីពីវិស័យបរិស្ថាន និងវឌ្ឍនភាពនៃវិស័យបរិស្ថានកម្ពុជា។

ថ្លែងក្នុងជំនួបនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី លើកឡើង អំពីសមិទ្ធផលដែលក្រសួងបរិស្ថានបានសម្រេចក្នុងរយៈពេល៤ឆ្នាំនៃអាណត្តិទី៥កន្លងមកនេះ និងកិច្ចការងារដែលក្រសួងបាននិងកំពុងប្រឹងប្រែង ពុះពារដោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលកំពុងជួបប្រទះឱ្យប្រសើរឡើងដើម្បីឈានទៅដល់ការសម្រេចគោលដៅ។ បន្ថែមពីនេះ ទស្សនៈវិស័យយូរអង្វែងរបស់ក្រសួងដែលបានដាក់ចេញ ក៏ត្រូវបានលើកឡើងក្នុងជំនួបដែលមានរយៈពេល១ម៉ោងផងដែរ។

ក្រោយជំនួបប្រកបដោយភាពស្និទស្នាល លោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ បានវាយតម្លៃខ្ពស់ និងកោតសរសើដល់ក្រសួងបរិស្ថានចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក និងទៅអនាគត៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង ប្រចាំនៅកម្ពុុជា។ រូបថត៖ មិថុនា

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់